×
ព័ត៌មានថ្មី
  1. ត្រលប់ទៅរដូវកាលទី៣ ការប្រកួតដែលគ្រឿងផ្សំពណ៌ខ្មៅក្នុងផ្ទះបាយ MasterChef Cambodia (មានវីឌីអូ)
  2. ឱកាសដ៏កម្រ! កម្មវិធី កម្លាំងគោជល់ ដែលទទួលការឧបត្ថម្ភផ្ដាច់មុខដោយ Red Bull នឹងឆ្ពោះទៅកាន់ទីតាំងទីពីរនាចុងសប្ដាហ៍នេះ ទទួលពាក្យនៅសួនមាត់ទន្លេ ក្រុងកំពង់ចាម
  3. ក្រុមបាល់ទាត់ Angkor United លើកពានក្នុងកម្មវិធីប្រកួតដ៏ធំរបស់ Ian Thompson Memorial Tournament ដោយបានបង្ហាញអំពីមនោសញ្ចេតនាបាល់ទាត់ និងភាពជាដៃគូ
  4. លោក ឃួន សំអន សម្រេចក្ដីស្រមៃដ៏អស្ចារ្យ សង់ផ្ទះថ្មី បំពេញបំណងក្រោយក្លាយជាម្ចាស់ជ័យលាភី MasterChef
  5. «សមរភូមិសំណើច» សប្ដាហ៍នេះ ជួបជាមួយការតេស្តសមត្ថភាពពិតៗរបស់ក្រុមផ្ការីកគ្រប់រដូវ ក្នុងការប្រកួតមិត្តភាពជាលើកដំបូង!

ការងារ​សិល្បៈ​ទុកមួយ​ឡែកសិន ស៊ូឈី ឆ្លៀត​ចំណាយ​ពេល​សម្អាតផ្ទះ​សម្បែង​មុនថ្ងៃចូលឆ្នាំ​មកដល់

តៃវ៉ាន់៖ ជាតារាដ៏មានប្រជាប្រិយភាពម្នាក់ ស៊ូឈី មានភាពមមាញឹកនឹងការងារសិល្បៈជាខ្លាំង ដោយទោះជាវ័យកាន់តែជ្រេក៏ដោយ ក៏តារាស្រីរូបនេះ នៅតែមានទីផ្សារសិល្បៈខ្ពស់ដដែល។ បន្ទាប់ពីរៀបការអស់រយៈពេលជាច្រើនឆ្នាំមកនេះ ថ្វីត្បិតតែមិនទាន់មានកូននឹងគេក៏ដោយ ក៏ជីវិតប្តីប្រពន្ធរបស់តារាស្រីរូបនេះ នៅតែផ្អែមល្ហែមនឹងគ្នាចាក់ទឹកមិនលេចឡើយ។

យ៉ាងណាមិញ កាន់តែកៀកថ្ងៃចូលឆ្នាំហើយ ដូចនេះ ស៊ូឈី ក៏បានចំណាយពេលវេលាឆ្លៀតពេលសម្អាតផ្ទះសម្បែងដោយចំណាយពេលប្រមាណ ២ម៉ោងដើម្បីទទួលបានលាភសំណាងក្នុងឆ្នាំថ្មីនេះ។

គួរបញ្ជាក់ដែរថា បើតាមព័ត៌មានក្នុងស្រុកបានឱ្យដឹងថា ពេលនេះនាង មានផ្ទះផ្ទាល់ខ្លួនហើយ ក្រោយពីដើររកអស់មួយរយៈពេលមក ដោយមុនពេលមិនទាន់រកបានផ្ទះដែលខ្លួនចង់បាន តារាស្រី Ruby Lin ជាមិត្តល្អនឹងគ្នាបានឱ្យផ្ទះផ្ទាល់ខ្លួនមួយខ្នងសម្រាប់ ស៊ូឈី និងស្វាមីស្នាក់នៅបណ្តោះអាសន្នផងដែរ៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង