×

កាបូប​ស្ពាយធ្ងន់ពេក ធ្វើឱ្យ​ក្មេងស្រី​សិស្ស​សាលាម្នាក់​លើកមិនរួច កំពុង​ផ្ទុះ​ការចាប់អារម្មណ៍​នៅថៃ

ថៃ៖ វីដេអូដែលអ្នកនិយមលេងបណ្តាញសង្គមតិកតុក បានចែករំលែកក្នុងពេលថ្មីៗនេះដែលក្មេងស្រីសិស្សសាលាបឋមម្នាក់ មិនអាចលើកកាបូបរបស់នាងស្ពាយបានដោយសារទម្ងន់ធ្ងន់ពេក បានធ្វើឱ្យមនុស្សជាច្រើនផ្ទុះសំណើចលើកាយវិការរបស់ក្មេងស្រីរូបនោះជាខ្លាំង។

ផ្ទុយទៅវិញ ក៏មានមតិខ្លះបានលើកឡើងថា ក្នុងរូបភាពបែបនេះ វាមិនមែនជារឿងគួរឱ្យល្អសើចឡើយ ប៉ុន្តែជាក់ស្តែង ការដែលក្មេងត្រូវស្ពាយកាបូបធ្ងន់ៗបែបនេះទៅសាលារៀនរាល់ថ្ងៃ វាអាចនឹងធ្វើឱ្យប៉ះពាល់ឆ្អឹងខ្នងរបស់ក្មេងបាន។ ពួកគេគួរប្រើប្រាស់កាបូបដែលមានកង់អាចរុញបាន ឬខាងសាលាគួរមានទូរសម្រាប់សិស្សដាក់សៀវភៅ ដើម្បីកុំឱ្យពួកគេត្រូវស្ពាយធ្ងន់បែបនេះវាមិនល្អឡើយ។

ក្នុងវីដេអូនោះ ក្មេងស្រីរូបនោះ បានព្យាយាមលើកកាបូបរបស់នាងយ៉ាងណា ក៏មិនអាចលើករួចដែរ ដោយនាងព្យាយាមម្តងហើយម្តងទៀត ក្រោយមក ក៏ឃើញមានបុរសម្នាក់ បានដើរទៅជួយលើក ទើបនាងអាចបន្តដំណើរទៅមុខទៀត។

គួរបញ្ជាក់ដែរថា ក្រោយពីវីដេអូមួយនេះ ត្រូវបានចែករំលែកតៗគ្នាជាច្រើនលើបណ្តាញសង្គមមក នាយកសាលា ក៏បានចេញមកបកស្រាយថា របស់ក្នុងកាតាបរបស់សិស្សរូបនោះ មិនមែនធ្ងន់ដោយសារសៀវភៅទាំងស្រុងនោះទេ ប៉ុន្តែគឺជាទឹកដោះគោដែលសល់ពីសាលាដែលសិស្សបានប្រមូលយកទុកញ៉ាំនៅផ្ទះ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង