ព្រះវិហារ៖ មន្ទីរសុខាភិបាលខេត្តព្រះវិហារ បានជូនដំណឹងដល់ប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ ដែលមានបញ្ហាពាក់ព័ន្ធនឹងជំងឺភ្នែក ថា មន្ទីរសុខាភិបាល ខេត្តបានសហការជាមួយក្រុមគ្រូពេទ្យរបស់កម្មវិធីជាតិសុខភាពភ្នែក ក្រោមការឧបត្ថម្ភពីមូលនិធិថែទាំភ្នែក (EYE CARE FOUNDATION) ដើម្បីធ្វើការពិនិត្យព្យាបាល និងវះកាត់ជំងឺភ្នែកជូនដោយមិនគិតថ្លៃ។
ប្រជាពលរដ្ឋ ដែលមានជំងឺភ្នែកឡើងបាយ ទឹកដក់ក្នុងភ្នែក ភ្នែកដុះកន្ទុយថ្លែន និងគ្រាប់ភ្នែកធ្លាក់ អាចទៅទទួលការពិនិត្យ ព្យាបាល និងវះកាត់បាននៅតាមទីតាំង និងកាលបរិច្ឆេទដូចខាងក្រោម៖
១. ទីតាំង កាលបរិច្ឆេទ ចុះពិនិត្យ ព្យាបាលជំងឺភ្នែក និងពិនិត្យបញ្ហាភ្នែកត្រៀមធ្វើការវះកាត់
-មណ្ឌលសុខភាពរវៀង ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២
-មណ្ឌលសុខភាពស្អាង ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២
-មណ្ឌលសុខភាពគូលែន ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២
២. ទីតាំង កាលបរិច្ឆេទ ពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែក
-មន្ទីរពេទ្យបង្អែកខេត្ត១៦មករា ថ្ងៃទី ២១ ដល់ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២២៕