×
ព័ត៌មានថ្មី
  1. ហេតុអ្វីការតោងបែបនេះ សំខាន់សម្រាប់ការតេស្តសាកល្បងលើបេក្ខជនកម្លាំងគោជល់ Red Bull Power ?
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដឹកនាំគណៈប្រតិភូសមាគមសិល្បករខ្មែរ ទស្សនកិច្ចនៅអង្គការហ្វារពន្លឺសិល្បៈ ខេត្តបាត់ដំបង
  3. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  5. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់

ក្រៅពី​គុនល្បុក្កតោ​ហើយ សមត្ថភាព​សម្តែង​របស់ ពេជ្រ ចរណៃ ពិតជា​គួរឱ្យ​ចាប់អារម្មណ៍​ខ្លាំង

ភ្នំពេញ៖ តារាសម្តែង ពេជ្រ ចរណៃ គឺជាតួអង្គសំខាន់ម្នាក់ក្នុងរឿង “ដើមរលួសមាស” ដែលនាងបានសម្តែងជាតួនាង កាឡី ប្រពន្ធចុងរបស់ កុដុម្ពី ដែលសាច់រឿងនាងជាតួអង្គចិត្តអាក្រក់ឈ្នានីស កុល កេសី និងមរណមាតាមិនព្រមលែង។

ពេជ្រ ចរណៃ គឺជាតារាសម្តែងម្នាក់ដែលមានទេពកោសល្យខ្ពស់ ជាក់ស្តែងដូចក្នុងការសម្តែងជាតួអង្គនាង កាឡី រឿងភាពយន្តខ្មែរ “ដើមរលួសមាស” អ៊ីចឹង បើទោះជាមានផលលំបាកយ៉ាងណា ក៏នាងចូលតួបានល្អ ទឹកមុខពោរពេញដោយភាពសាហាវ ធ្វើឱ្យទស្សនិកជនគ្រឺតក្នាញ់តាមការសម្តែងរបស់នាងយ៉ាងជក់ចិត្តដិតអារម្មណ៍។

ក្រៅពីសមត្ថភាពក្នុងការសម្តែងហើយនោះ មនុស្សភាគច្រើនក៏បានដឹងដែរថា ពេជ្រ ចរណៃ គឺជាកីឡាការិនីកុនល្បុក្កតោ ដែលនាងបានចូលរួមផ្សព្វផ្សាយកីឡាដ៏ចំណាស់របស់ខ្មែរមួយនេះអស់រយៈពេលជិត ៦ឆ្នាំមកហើយ។ តោះ! ចង់ដឹងសមត្ថភាពការសម្តែងរបស់ ពេជ្រ ចរណៃ គួរឱ្យចាប់អារម្មណ៍ និងជួបទុក្ខលំបាកអ្វីខ្លះ ទៅទស្សនាវីដេអូខ្លីមួយក្នុងបទសម្ភាសន៍រឿង “ដើមរលួសមាស” ទាំងអស់គ្នា៕

(មានវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង