×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» ទីបំផុតកំពូលបុគ្គលិករបស់ក្រុមផ្ការីកគ្រប់រដូវបានស្គាល់ជាតិជិះឧទ្ធម្ភាគចក្រហើយ!
  2. នេះគ្រាន់តែជាការតេស្តដំបូងប៉ុណ្ណោះ! កម្លាំងគោជល់ ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull សន្យាថានឹងមានវិញ្ញាសាកាន់តែប្លែកនៅវគ្គបន្ទាប់!
  3. ត្រឡប់ទៅមើលវិធីវិចអន្សម ពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ
  4. Judge Jessica បង្ហាញវីឌីអូខ្លីនាំ​ឱ្យ Fan Fan កម្មវិធី MasterChef Cambodia រំភើបថែមមួយកម្រិតទៀតក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
  5. ក្រោយបញ្ចប់ការដាក់ពាក្យ ការប្រកួតកម្លាំងដ៏អស្ចារ្យតែមួយគត់នៅកម្ពុជា “កម្លាំងគោជល់” ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull Power នឹងមកដល់លើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខ

ចាប់​ពពុះសណ្ដែក មាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់ នៅផ្សារលើ ក្រុងព្រះសីហនុ មុនចូលឆ្នាំចិន

ព្រះសីហនុ៖ មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ
បានបន្តភារកិច្ចការពារសុខុមាលភាព និងកិច្ចការពារអ្នកប្រើប្រាស់ដល់ប្រជាពលរដ្ឋ មុនឱកាសបុណ្យចូលឆ្នាំប្រពៃណី ចិន-វៀតណាម ខិតជិតមកដល់ខាងមុខនេះ។

មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ សាខាខេត្តព្រះសីហនុ បាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ដោយសហការជាមួយអាជ្ញាធរដែនដី និងមន្ទីរពាណិជ្ជកម្មខេត្ត ចុះត្រួតពិនិត្យទំនិញម្ហូបអាហារចំនួន ១៥គំរូ ស្ថិតក្នុងផ្សារលើ ក្រុងព្រះសីហនុ ដែលជាលទ្ធផលបានរកឃើញ ពពុះសណ្តែក មានវត្ដមានសារធាតុគីមីហាមឃាត់បូរ៉ាក់ (Borax) ចំនួន ២,៥គីឡូក្រាម។

ចំពោះទំនិញដែលមិនមានអនុលោមភាពខាងលើ ត្រូវបានមន្ត្រីជំនាញ ក.ប.ប. ដកហូតយកមករក្សាទុក ដើម្បីរៀបចំនីតិវិធីដុតកម្ទេចចោលនាពេលក្រោយ ដោយឡែកអាជីវករដែលប្រព្រឹត្តល្មើស ត្រូវបានទទួលការអប់រំណែនាំពីមន្ត្រីជំនាញ និងទទួលការពិន័យអន្តរការណ៍ស្របតាមច្បាប់ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង