×

ធ្លាយប្រេង​តាមបំពង់បង្ហូរ​ក្រោម​បាតសមុទ្រ នៅឆ្នេរ​ភាគខាងកើត​ប្រទេសថៃ បង្ក​ការប៉ះពាល់​បរិស្ថាន

ថៃ៖ មន្ត្រីធនធានសមុទ្រ និងឆ្នេរសមុទ្រថៃ បាននិយាយថា ក្រុមការងារកំពុងសម្អាតប្រេងឆៅប្រហែល ១៦ម៉ឺនលីត្រ ដែលបានលេចចេញពីបំពង់បង្ហូរប្រេងក្រោមបាតសមុទ្រ ក្នុងខេត្តរៈយ៉ុង (Rayong)។

បំពង់បង្ហូរប្រេងនេះ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Star Petroleum Refining Public Company Limited (SPRC) ។ មន្ត្រីថៃបាននិយាយថា ក្រុមហ៊ុនបានប្រាប់នាយកដ្ឋានធនធានសមុទ្រ និងឆ្នេរសមុទ្រពីការលេចធ្លាយប្រេង នៅយប់ថ្ងៃអង្គារ។

លោក Atthapol Charoenchansa អគ្គនាយកនៃនាយកដ្ឋានត្រួតពិនិត្យការបំពុល បាននិយាយថា ប្រេងដែលធ្លាយ កំពុងរសាត់ឆ្ពោះទៅឆ្នេរសមុទ្រមួយចំនួន ដែលអាចបង្កផលប៉ះពាល់។ លោកបន្តថា នាយកដ្ឋានធនធានសមុទ្រ កងទ័ពជើងទឹក និងភ្នាក់ងារផ្សេងទៀត ត្រូវបានកោះហៅឱ្យចូលរួម ដើម្បីចាត់វិធានការដោះស្រាយបញ្ហានេះ។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក Varawut Silpa-archa បាននិយាយថា ប្រេងជាង ២ម៉ឺនលីត្រ ប្រហែលជាមិនទៅដល់ឆ្នេរ ដោយសារទិសដៅនៃចរន្តទឹកសមុទ្រ។ លោកបានបន្ថែមថា ផលប៉ះពាល់លើប្រព័ន្ធអេកូឡូស៊ីក្នុងទឹក ចាំបាច់ត្រូវពិនិត្យរហូតដល់ ៥ឆ្នាំ ហើយក្រុមហ៊ុន SPRC ត្រូវតែមានមូលនិធិសម្រាប់ការទទួលខុសត្រូវរយៈពេលវែង៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង