ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៧ ខែមករានេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ៣៤ នាក់ ក្នុងនោះករណីនាំចូល ៧ នាក់ និងឆ្លងសហគមន៍ ២៧ នាក់ ជាប្រភេទអូមីក្រុងទាំងអស់ ខណៈជាសះស្បើយ ១៩ នាក់ និងមិនមានករណីស្លាប់ថ្មីនោះទេ។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២១.១៥០ នាក់, អ្នកជាសះស្បើយសរុបចំនួន ១១៧.២៨៦ នាក់, ស្លាប់សរុបចំនួន ៣.០១៥ នាក់៕