អង់គ្លេស៖ កីឡាករ Jesse Lingard បានខឹងសម្បារនឹងក្លិបបិសាចក្រហម Manchester United ចំពោះការពន្យារពេលនៃការផ្ទេររូបគេក្នុងលក្ខខណ្ឌខ្ចីជើងទៅកាន់ក្លិបសារិកាព្រៃ Newcastle United។
ជាការពិតណាស់ ក្លិប Newcastle ត្រូវបានគេរាយការណ៍ថា បានដាក់សំណើខ្ចីជើង Lingard ក្នុងតម្លៃ ៦លានផោន សម្រាប់លេងការប្រកួតដែលសេសសល់ ក្នុងរដូវកាលនេះ ប៉ុន្ដែក្លិប Man United មិនបានឆ្លើយតបចំពោះសំណើនេះទេ ដោយសារក្លិប កំពុងធ្វើការពិចារណា ក្រោយទើបដាក់់ខ្សែប្រយុទ្ធ Anthony Martial ឲ្យក្លិប Sevilla ខ្ចីជើង។
សារព័ត៌មាន The Daily Telegraph បាននិយាយថា Lingard គឺខឹងសម្បារកាន់តែខ្លាំងឡើងៗចំពោះ Man United ហើយថែមទាំងបានរារាំងគាត់មិនឲ្យទៅចូលរួមជាមួយ Westham United ឬ Tottenham ក្នុងលក្ខខណ្ឌខ្ចីជើងផងដែរ ខណៈក្លិបទាំងពីនេះ កំពុងក្លាយជាគូប្រជែងជាមួយ Man United ក្នុងការដណ្ដើម Top 4 នៃតារាងពិន្ទុ Premier League ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕