×

ក្រុមសេណេហ្គាល់ ត្រូវបាន​រិះគន់ បន្ទាប់ពី​ខ្សែប្រយុទ្ធ Liverpool លេង​ទាំងរបួស

ក្រុមជម្រើសជាតិសេណេហ្គាល់ ត្រូវបានរិះគន់ បន្ទាប់ពី Sadio Mane របស់ក្លិបហង្សក្រហម Liverpool បានបន្តឱ្យលេង បើទោះបីជារងការប៉ះទង្គិចជាមួយអ្នកចាំទី Cape Verde Vozinha ក៏ដោយ។ ខ្សែប្រយុទ្ធរូបនេះ បានបន្តលេងជាច្រើននាទី បន្ទាប់ពីឧប្បត្តិហេតុក្នុងអំឡុងពេលការប្រកួត Africa Cup of Nations កាលពីថ្ងៃអង្គារ ហើយបានស៊ុតបញ្ចូលទី មុនពេលត្រូវបានប្ដូរចេញ។

Mane បានបង្ហោះសារលើបណ្ដាញសង្គមថា របួសរបស់គេមិនធ្ងន់ធ្ងរទេ ដោយស្ថានភាពធម្មតា។ យ៉ាងណាមិញ សមាគមរបួសខួរក្បាល Headway បាននិយាយថា សុខភាពរបស់ Mane ត្រូវបានដាក់ឱ្យស្ថិតក្នុងហានិភ័យ។

សហព័ន្ធកីឡាករបាល់ទាត់អាហ្រ្វិក (CAF) បាននិយាយថា ស្ថានការណ៍ ត្រូវបានដោះស្រាយដោយការទទួលខុសត្រូវពីវេជ្ជបណ្ឌិតក្រុមសេណាហ្គាល់ មិនមែន CAFទេ។ Caf ក៏បាននិយាយទៀតថា ទាំង Mane និង Vozinha ត្រូវបានពិនិត្យ ហើយលទ្ធផលរបស់ពួកគេគឺ ធម្មតា។

អ្នកចាំទី Vozinha ត្រូវបានបណ្ដេញចេញ សម្រាប់ការប្រជែងជាមួយ Mane ។ យ៉ាងណាមិញ Mane នៅតែស្ថិតនៅលើទីលាន បើទោះបីជាហាក់បាត់បង់ស្មារតី ក្នុងឧបទ្ទវហេតុនេះក៏ដោយ។ ៦នាទីក្រោយមក កីឡាកររបស់ក្លិប Liverpool បានស៊ុតបាល់បញ្ចូលទីយ៉ាងល្អ សម្រាប់សេណេហ្គាល់ មុនពេលដេកនៅលើទីលាន ហើយក៏ត្រូវបានប្ដូរចេញ ។

ក្រុមគ្រូពេទ្យរបស់ Liverpool នឹងនិយាយទៅកាន់សមភាគីសេណេហ្គាល់របស់ពួកគេ អំពីស្ថានភាពរបស់ Mane ។ ចំណែក ប្រធានក្រុមសេណេហ្គាល់ Kalidou Koulibaly បានបដិសេធថា សុខភាពរបស់ Mane មិនត្រូវបានដាក់ឱ្យស្ថិតក្នុងហានិភ័យទេ ទោះត្រូវបានអនុញ្ញាតឱ្យបន្តលេងទាំងសង្ស័យមានរបួសក៏ដោយ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង