×
ព័ត៌មានថ្មី
  1. ត្រលប់ទៅរដូវកាលទី៣ ការប្រកួតដែលគ្រឿងផ្សំពណ៌ខ្មៅក្នុងផ្ទះបាយ MasterChef Cambodia (មានវីឌីអូ)
  2. ឱកាសដ៏កម្រ! កម្មវិធី កម្លាំងគោជល់ ដែលទទួលការឧបត្ថម្ភផ្ដាច់មុខដោយ Red Bull នឹងឆ្ពោះទៅកាន់ទីតាំងទីពីរនាចុងសប្ដាហ៍នេះ ទទួលពាក្យនៅសួនមាត់ទន្លេ ក្រុងកំពង់ចាម
  3. ក្រុមបាល់ទាត់ Angkor United លើកពានក្នុងកម្មវិធីប្រកួតដ៏ធំរបស់ Ian Thompson Memorial Tournament ដោយបានបង្ហាញអំពីមនោសញ្ចេតនាបាល់ទាត់ និងភាពជាដៃគូ
  4. លោក ឃួន សំអន សម្រេចក្ដីស្រមៃដ៏អស្ចារ្យ សង់ផ្ទះថ្មី បំពេញបំណងក្រោយក្លាយជាម្ចាស់ជ័យលាភី MasterChef
  5. «សមរភូមិសំណើច» សប្ដាហ៍នេះ ជួបជាមួយការតេស្តសមត្ថភាពពិតៗរបស់ក្រុមផ្ការីកគ្រប់រដូវ ក្នុងការប្រកួតមិត្តភាពជាលើកដំបូង!

រដ្ឋាភិបាលថៃ អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត៤​ឈប់សម្រាក​នៅថ្ងៃចូលឆ្នាំចិន រយៈពេល១ថ្ងៃ

ថៃ៖ នៅ ក្នុងប្រទេសថៃ ពិធីបុណ្យចូលឆ្នាំចិន ជាថ្ងៃឈប់សម្រាកមួយ នៅក្នុងខេត្តណារ៉ាធីវ៉ាត់ ខេត្តប៉ាតានី ខេត្តយ៉ាឡា និង ខេត្តសាធុន។ អ្នករស់នៅខេត្តទាំង៤ ត្រូវបានអនុញ្ញាតឱ្យឈប់សម្រាក១ថ្ងៃ ដើម្បីប្រារព្ធចូលឆ្នាំចិន នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២។

ប្រហែល ១៥ភាគរយនៃប្រជាជនថៃ មានដើមកំណើតចិន ជាពិសេសនៅឆាយណាថោន នៃទីក្រុងបាងកក និងតំបន់ផ្សេងទៀតនៃប្រទេសថៃ ដែលមានប្រជាជនចិន-ថៃយ៉ាងច្រើន ហើយពិធីបុណ្យចូលឆ្នាំចិន ត្រូវបានប្រារព្ធនៅតំបន់ទាំងនោះ។

មិនដូចនៅប្រទេសមួយចំនួនទេ ថ្ងៃឈប់សម្រាក មិនមែនជាពេលសម្រាប់ហាងបិទទ្វារនៅក្នុងប្រទេសថៃនោះទេ ប៉ុន្តែជាពេលវេលាដែលអាជីវកម្មអាចរកកម្រៃបានច្រើន។ ក្នុងឱកាសបុណ្យចូលឆ្នាំចិន ស្ថាប័នរដ្ឋថៃ មិនឈប់សម្រាកនោះទេ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង