×

ចប់ការងារ​ជា​ពិធីការិនី ជីជី ឡាយលក់​លៀសហាល​ធម្មតា

ភ្នំពេញ៖ ពិធីការិនីប្រចាំកម្មវិធី “ប៉ុណ្ណឹងសើចទេ” កញ្ញា ជីជី គឺជាតារាស្រីវ័យក្មេងពូកែវោហាសព្ទម្នាក់ដែលតែងមានវត្តមានលើឆាកប្រគំតន្ត្រី និងកម្មវិធីនានារបស់ CBS អស់រយៈពេលជាច្រើនឆ្នាំមកហើយ។

ក្រៅពីអាជីពជាពិធីការិនីហើយនោះ ជីជី ក៏មានមុខរបរលក់ម្ហូបអាហារដែលមនុស្សភាគច្រើនបានស្គាល់នាងតាមរយៈការឡាយលក់លៀសហាលដែលធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំង ជាមួយនឹងការតុបតែងខ្លួនពាក់មួកធំ មានក្រណាត់បាំងមុខទៀតនោះ ធ្វើឱ្យមើលទៅហាក់ប្លែកមើល ជីជី ស្ទើរមិនស្គាល់។

គួរបញ្ជាក់ដែរថា តារាស្រីវ័យក្មេងរូបនេះ បានចាប់មុខរបរលក់ម្ហូបអាហារជាច្រើនឆ្នាំមកហើយ ដែលមនុស្សភាគច្រើនចាប់អារម្មណ៍ការលក់លៀសហាលរបស់នាងតែម្តង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង