×

បុរសម្នាក់​ប្រើដៃ និងជើង​ទាំងសងខាង គូររូប​យ៉ាងស្រស់ស្អាត​គួរឱ្យ​ចាប់អារម្មណ៍

ម៉ាឡេស៊ី៖ ជាគ្រូបង្រៀនអនុវិទ្យាល័យមួយនៅប្រទេសម៉ាឡេស៊ី Mohd Saiful Baharom Shah មានការចាប់អារម្មណ៍ផ្នែកគំនូរជាខ្លាំងតាំងពីតូចមកម្ល៉េះ។ ក្នុងវ័យ ៣៩ឆ្នាំ លោកបានបង្កើតគំនិតច្នៃប្រឌិតផ្នែកគំនូរបានជាច្រើន ហើយលោក ក៏បានបង្កើតគណនីតិកតុកផ្ទាល់ខ្លួនមួយកាលពីខែមករា ឆ្នាំ២០២១។

ជាមួយនឹងគណនីតិកតុកមួយនេះ លោកបានព្យាយាមធ្វើយ៉ាងណាដើម្បីទទួលបានការចាប់អារម្មណ៍ ដោយលោក បានសាកល្បងប្រើមាត់គូរគំនូរ បិទភ្នែកគូរ និងប្រើចង្កឹះជាដើម ប៉ុន្តែមិនមានអ្នកមើលវីដេអូរបស់លោកច្រើនឡើយ។

ក្រោយមកលោកក៏មានគំនិតគូរគំនូរដោយប្រើដៃ និងជើងទាំងសងខាងគូររូបមនុស្សដែលគំនិតនេះ បានទាក់ទាញចំណាប់អារម្មណ៍បានច្រើនគួរសម។ លោកបានឱ្យដឹងថា គំនូរទាំងនោះត្រូវចំណាយពេល ៤ម៉ោង ហើយការប្រើជើងគូរមានភាពលំបាកដោយសារតែវារអិលជាញឹកញាប់ និងត្រូវមានការអត់ធ្មត់ខ្ពស់។ ទោះជាយ៉ាងណា លោកក៏បានសន្យានឹងច្នៃគំនិតប្លែកៗធ្វើយ៉ាងណាឱ្យកាន់តែមានការចាប់អារម្មណ៍ជាងនេះបន្ថែមទៀត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង