×

មន្ត្រីជំនាញ​ចាប់មឹកបកធំ​ជាច្រើន​គីឡូក្រាម អំឡុងពេល​ចុះពិនិត្យ​ទំនិញ​មាន​ផ្ទុកសារធាតុ​គីមី​ហាមឃាត់នៅ​រាជធានីភ្នំពេញ

ភ្នំពេញ៖ មន្រ្តីជំនាញ អគ្គ. ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ សាខារាជធានី បានរកឃើញ និងដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងមានសាធាតុគីមីហាមឃាត់ប្រមាណ ១០៩.៩៥គីឡូក្រាម នាថ្ងៃទី២៦ និង២៧ ខែមករា ឆ្នាំ២០២២។

ក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញ បាននាំយករថយន្តពិសោនធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យនូវគ្រឿងឧបភោគ បរិភោគគ្រប់ប្រភេទក្នុងភូមិសាស្រ្តរាជធានី មុនឱកាសបុណ្យប្រពៃណីចិន-វៀតណាមមកដល់។

គោលបំណង គឺដើម្បីស្វែករកទំនិញមិនមានអនុលោមភាពណាមួយនៅលើទីផ្សារដែលធ្វើឱ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋទិញយកទៅបរិភោគនៅក្នុងគ្រួសារ និងទប់ស្កាត់អំពើមិនសុចរិតក្នុងធុរកិច្ចទីផ្សារ។

យោងទៅតាមលទ្ធផល មន្រ្តីជំនាញបានរកឃើញមិនមានអនុលោមភាពលើមឹកបកធំចំនួន ៦៨គីឡូក្រាម និងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៤១,៩៥គីឡូក្រាម។ ទំនិញទាំងអស់ត្រូវបានដកហូតមករក្សារទុក ដើម្បីធ្វើការកម្ទេចចោល និងពិន័យដល់ម្ចាស់ទំនិញផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង