×

ក្រសួងអប់រំ ប្រកាស​កាលបរិច្ឆេទ​ប្រឡង​ជ្រើសរើស​និស្សិត​ចូលរៀន​នៅតាម​គ្រឹះស្ថាន​ឧត្តមសិក្សា​ក្រោមឱវាទ

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំ ស្ដីពីការអនុវត្តប្រតិទិននៃការចូលរៀន ការបើកបវេសនកាល និងវិស្សមកាល នៅតាមគ្រឹះស្ថានឧត្តមសិក្សា ក្រោមឱវាទក្រសួង ដែលទទួលបានការអនុញ្ញាតឱ្យបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ សម្រាប់ឆ្នាំសិក្សា២០២១-២០២២។

យោងតាមសេចក្ដីណែនាំបានឱ្យដឹងថា គ្រប់គ្រឹះស្ថានឧត្តមសិក្សា អាចដាក់ពាក្យស្នើសុំរៀបចំការប្រឡង និងជ្រើសរើសនិស្សិតឱ្យចូលរៀន ផ្នែកសិក្សាបង់ថ្លៃកម្រិតបរិញ្ញាបត្ររង និងកម្រិតបរិញ្ញាបត្រ ក្នុងឆ្នាំសិក្សា២០២១-២០២២នេះ ធ្វើឡើងតែមួយលើកប៉ុណ្ណោះ ដោយមិនឱ្យហួសពីសប្តាហ៍ទី១ ខែឧសភា ឆ្នាំ២០២២។

សេចក្ដីជូនដំណឹងបន្តថា បវេសនកាលសម្រាប់និស្សិតកំពុងសិក្សា ឆមាសទី១ត្រូវចាប់ផ្តើមនៅដើមសប្ដាហ៍ទី១ នៃខែកុម្ភៈ ឆ្នាំ២០២២ និងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២២ ហើយឆមាសទី២ ចាប់ផ្តើមនៅដើមសប្តាហ៍ទី១ នៃខែកក្កដា ឆ្នាំ២០២២ និងបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០២២។ គួរកត់សម្គាល់ថា មួយឆមាសមាន១៥សប្ដាហ៍យ៉ាងតិច សម្រាប់ការសិក្សាដោយ មិនគិតពីសប្ដាហ៍ប្រឡង និងថ្ងៃឈប់សម្រាក។ សម្រាប់វិស្សមកាល មានរយៈពេលប្រមាណ ២ខែ បន្ទាប់ពីបានបញ្ចប់ឆមាសទី២៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង