×

អ្នកស្ម័គ្រចិត្ត​ជនជាតិ​ថៃ ចាប់​ពស់វែក​ដ៏ធំ​ដោយ​ដៃទទេ (មានវីដេអូ)

ថៃ៖ អ្នកស្ម័គ្រចិត្តមកពីក្រុមជួយសង្គ្រោះ នៅខេត្តក្រាប៊ី ភាគខាងត្បូងប្រទេសថៃ បានចាប់ពស់វែកដ៏ធំមួយក្បាល ដោយដៃទទេ។ ពស់វែកនេះ មានប្រវែង ៤,៥ម៉ែត្រ ទម្ងន់ ១០គីឡូក្រាម បានវារចូលចម្ការរបស់អ្នកស្រុក។

អ្នកស្ម័គ្រចិត្ត ឈ្មោះ Sutee Naewhaad បានចំណាយពេលជាង ២០នាទី ដើម្បី ចាប់ ពស់ ដាក់ ក្នុង ថង់។ គាត់បានព្យាយាមយ៉ាងខ្លាំងដើម្បីចាប់ត្រង់ករបស់វា រហូតទទួលបានជោគជ័យ។

អ្នកចាប់ពស់នេះ បានចែករំលែកលើប្រព័ន្ធផ្សព្វផ្សាយថៃថា ពស់វែកនេះ ប្រហែលជាកំពុងស្វែងរកគូរបស់វា ដោយសារតែពស់វែកមួយក្បាលទៀត ត្រូវបានអ្នកស្រុកសម្លាប់កាលពីពេលថ្មីៗនេះ៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង