×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ឧបត្តម្ភទឹកប្រាក់ ៥ម៉ឺនដុល្លារ​សម្រាប់ ចាន់ វឌ្ឍនាកា ព្យាបាល​របួស

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឧបត្ថម្ភថវិកាចំនួន ៥ម៉ឺនដុល្លារអាមេរិក ដើម្បីព្យាបាលរបួសរបស់ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា របស់ក្លិបបឹងកេត និងក្រុមជម្រើសជាតិកម្ពុជា។ នេះបើយោងតាមការប្រកាសនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ឪពុករបស់ ចាន់ វឌ្ឍនាការ លោក ចាន់ ចេស្ដា នៅរសៀលថ្ងៃទី២៨ ខែមករា នេះ។

ចាន់ វឌ្ឍនាកា បានរងរបួសដាច់សរសៃជង្គង់ខាងស្ដាំ ACL (Anterior Cruciate Ligament) អំឡុងការប្រកួតពានរង្វាន់មិត្តភាពមួយ រវាងក្រុមបឹងកេត ទល់នឹង ក្រុមវិសាខា កាលពីថ្ងៃទី២៦ ខែមករា ដែលអាចធ្វើឱ្យគេអវត្តមានយ៉ាងតិចរយៈពេល ៦ខែ។

កីឡាករវ័យ២៨ឆ្នាំរូបនេះ បានបង្ហោះនៅលើហ្វេសប៊ុកថា៖ “កុំមានការតក់ស្លុតកុំមានការភ័យខ្លាច។ ខ្ញុំគ្រាន់តែសម្រាកមួយពេលប៉ុណ្ណោះ វាគ្រាន់តែជាការវះកាត់តូចមួយប៉ុណ្ណោះសម្រាប់ខ្ញុំ។ ខ្ញុំមិនខ្លាច ខ្ញុំធ្លាប់នៅក្រៅទីលានដោយមិនប្រកួត៦ខែ ទៅ៧ខែ តែខ្ញុំអាចត្រឡប់មកវិញបាន។ ចុះគ្រាន់តែរបួសប៉ុណ្ណេះ ចង់មករារាំងផ្លូវជីវិតរបស់ខ្ញុំមិនអាចទៅរួចទេ។ អរគុណអ្នកគ្រប់គ្នាផ្ដល់កម្លាំងចិត្តនឹងលើកទឹកចិត្តខ្ញុំ ជួបគ្នា៦ខែទៀតក្រោយការវះកាត់ជោគជ័យ”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង