×

ឪពុកក៏​ចូល​មន្ទីរពេទ្យ សត្វចិញ្ចឹម​សំណព្វចិត្ត​ក៏បាត់បង់​ជីវិត​ទៀត ខឹងពេក​បុរសម្នាក់​ទៅ​វាយកម្ទេច​រថយន្ត​បង្កហេតុ​ទាំងកំហឹង

កូឡាឡាំពួរ៖ បុរសវ័យចំណាស់ម្នាក់កំពុងបណ្តើរសុនខតាមផ្លូវសុខៗ ស្រាប់តែរថយន្តមួយគ្រឿងជ្រុលទៅបុកពីក្រោយបណ្តាលឱ្យបុរសវ័យចំណាស់រូបនោះរងរបួសចូលពេទ្យ និងសត្វសុនខត្រូវបាត់បង់ជីវិត។ បញ្ហានេះបានធ្វើឱ្យកូនប្រុសបុរសចំណាស់នោះខឹងសម្បារជាខ្លាំងរហូតលោកបានទៅវាយកម្ទេចរថយន្តអ្នកបង្កហេតុទាំងកំហឹង។

បញ្ហាមួយនេះបានធ្វើឱ្យមានអ្នកចូលរួមមតិជាច្រើនដោយអ្នកខ្លះថា “គ្រាន់តែជាសត្វសុនខមួយក្បាលប៉ុណ្ណោះចាំបាច់អីធ្វើដល់ថ្នាក់នេះ”? ចំណែកមតិជាច្រើនបានលើកឡើងថា “គ្រាន់តែប៉ុណ្ណឹង? ប្រសិនមានរថយន្តមកបុកឪពុក និងសម្លាប់សត្វចិញ្ចឹមរបស់ខ្លួន ជឿថាអ្នកក៏នឹងខឹងដូចគ្នា”។

ដោយសារតែបញ្ហានេះមានការវែងញែក និងទទួលបានការចាប់អារម្មណ៍ខ្លាំងពេកទើបសមត្ថកិច្ចបាននាំខ្លួនពួកគេទៅប៉ុស្ថិ៍ប៉ូលិសដើម្បីសួរនាំ និងធ្វើការស៊ើបអង្កេតដើម្បីចាត់ការតាមច្បាប់៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង