×

កម្ពុជា បន្តរកឃើញ​អ្នកឆ្លង​កូវីដ១៩ថ្មី​ចំនួន ៥៤នាក់ ជាប្រភេទ​អូមីក្រុង​ទាំងអស់ ខណៈ​ជាសះស្បើយ ៦០នាក់ និង​មិនមាន​ករណីស្លា ប់ថ្មី​នោះទេ

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៩ ខែមករានេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ៥៤ នាក់ ក្នុងនោះករណីនាំចូល ៩ នាក់ និងឆ្លងសហគមន៍ ៤៥ នាក់ ជាប្រភេទអូមីក្រុងទាំងអស់ ខណៈជាសះស្បើយ ៦០ នាក់ និងមិនមានករណីស្លាប់ថ្មីនោះទេ។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២១.២៤២ នាក់, អ្នកជាសះស្បើយសរុបចំនួន ១១៧.៣៦៣ នាក់, ស្លាប់សរុបចំនួន ៣.០១៥ នាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង