ភ្នំពេញ៖ សារមន្ទីរជាតិកម្ពុជា សហការជាមួយបុគ្គលិកស្ថាប័ន Museum Partner និងក្រុមហ៊ុនថូម៉ាស បញ្ជូនវត្ថុសិល្បៈចំនួន ១០១វត្ថុត្រូវបានវេចខ្ចប់ដោយមន្ដ្រី និងបុគ្គលិកប្រើប្រាស់រយៈពេល២សប្តាហ៍ ដើម្បីយកទៅដាក់តាំងពិព័រណ៍ចល័តជុំវិញពិភពលោក។
បើតាមការឲ្យដឹងសារមន្ទីជាតិកម្ពុជា ការដាក់តាំងពិព័រណ៍ដែលមានរយ:ពេលវែងនេះ គឺផ្ដើមចេញពីសហរដ្ឋអាមេរិក ក្រោមចំណងជើងថា Angkor: The Lost Empire of Cambodia ចាប់ពីឆ្នាំ២០២២ តទៅ។
គួរបញ្ជាក់ថាវត្ថុសិល្បៈទាំងនោះរួមមាន ៧៦វត្ថុដែលធ្វើអំពីថ្ម លោហធាតុ និងកុលាលភាជន៍ ជារបស់សារមន្ទីរជាតិផ្ទាល់។ ចំណែកវត្ថុសិល្បៈចំនួន២៥វត្ថុ ធ្វើអំពីថ្ម និងឈើ មកពីអភិរក្សដ្ឋានអង្គរ ខេត្តសៀមរាប៕
អត្ថបទ៖ ម៉ៅ នរិទ្ធិយ៉ា