ថៃ៖ មន្ត្រីថៃ នៅឆ្នាំនេះ កំពុងដោះស្រាយការគំរាមកំហែងនៃការមានផ្ទៃពោះក្នុងវ័យជំទង់តាមវិធីថ្មី ដោយចែកស្រោមអនាម័យ និងថ្នាំពន្យារកំណើតដោយឥតគិតថ្លៃដល់យុវវ័យ ក្នុងទិវានៃក្ដីស្រឡាញ់។
ចាប់ពីថ្ងៃអង្គារ សប្ដាហ៍ក្រោយ រដ្ឋាភិបាលថៃ នឹងចាប់ផ្តើមចែកថ្នាំពន្យារកំណើតដល់សាធារណៈជន ហើយការចែកស្រោមអនាម័យ នឹងអនុវត្តនៅ២ខែបន្ទាប់។
ដើម្បីទប់ស្កាត់ជំងឺកាមរោគ និងការមានផ្ទៃពោះដោយមិនបានគ្រោងទុក ការិយាល័យសន្តិសុខសុខភាពជាតិថៃ បានប្រកាសកាលពីថ្ងៃទី២៧ ខែមករា ថា ខ្លួននឹងចែកដល់ប្រជាពលរដ្ឋដែលមានអាយុពី ១៥ឆ្នាំ ទៅ ៥៩ឆ្នាំ ដើម្បីលើកទឹកចិត្តដល់ការរួមភេទប្រកបដោយសុវត្ថិភាព៕
ប្រភព៖ Coconuts