×

ចិន និង រុស្សី សហការគ្នា​សាងសង់​ស្ថានីយ​ស្រាវជ្រាវ​នៅលើ​ព្រះចន្ទ

ចិន៖ មន្ត្រីនៃទីភ្នាក់ងារអវកាសចិន បាននិយាយថា ប្រទេសចិន និងរុស្ស៊ីនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីសាងសង់ស្ថានីយស្រាវជ្រាវនៅលើព្រះចន្ទ។

លោក Wu Yanhua នាយករងនៃរដ្ឋបាលអវកាសជាតិចិន បានប្រាប់សន្និសីទសារព័ត៌មានមួយនៅថ្ងៃសុក្រ ទី២៨ ខែមករា ថា ប្រទេសទាំងពីរ មានបំណងបញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋានសម្រាប់ស្ថានីយស្រាវជ្រាវឋានព្រះចន្ទនៅឆ្នាំ ២០៣៥។ លោក Wu បាន បន្តថា នោះ រួម បញ្ចូល ទាំង ប្រព័ន្ធ ថាមពល ទំនាក់ទំនង និង ជំនួយ ជីវិត។

លោក Liu Jizhong នាយកមជ្ឈមណ្ឌលស្រាវជ្រាវ និងវិស្វកម្មអវកាសចិន បាននិយាយថា ប្រទេសចិន និងរុស្ស៊ី ក៏បានយល់ព្រមសហការលើការបាញ់បង្ហោះបេសកកម្មមនុស្សយន្ត Chang’e 7 ជុំវិញព្រះចន្ទ នៅឆ្នាំ២០២៥។

ប្រទេសចិន និងរុស្ស៊ី កំពុងសហការគ្នាដើម្បីប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក ទៅកាន់ឋានព្រះចន្ទ ក្នុងចំណោមមហាអំណាចអវកាសរបស់ពិភពលោក។ សហរដ្ឋអាមេរិក នៅខែក្រោយបានកំណត់ពេលធ្វើតេស្តដ៏ធំមួយនៃកម្មវិធី Artemis ដែលជាកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ជូនអវកាសយានិកត្រឡប់ទៅឋានព្រះចន្ទវិញនៅចុងទសវត្សរ៍នេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង