×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Frank Lampard ត្រូវបាន​តែងតាំង​​ជាអ្នកចាត់ការ Everton

Everton នឹងប្រកាសជាផ្លូវការក្នុងរយៈពេល៤៨ម៉ោង បន្ទាប់ពីបានផ្តល់តំណែងអ្នកចាត់ការដែលទំនេរទៅដល់អតីតខ្សែបម្រើជម្រើសជាតិអង់គ្លេស និងវីរបុរសរបស់ក្រុមតោខៀវ Chelsea លោក Frank Lampard ។

Lampard វ័យ ៤៣ ឆ្នាំ បានផ្អាកពីការងាររយៈពេលមួយឆ្នាំ បន្ទាប់ពីចែកផ្លូវពី Chelsea កាលពីខែមករាឆ្នាំមុន ដោយចាកចេញពីក្រុមតោខៀវ បន្ទាប់ពីដឹកនាំ ១៨ខែ។

លោក Rafael Benitez ត្រូវបានបណ្តេញចេញពីតំណែងអ្នកចាត់ការ Everton បន្ទាប់ពីឈ្នះតែមួយប្រកួតក្នុងចំណោម ១៣ ប្រកួតចុងក្រោយរបស់គាត់។

អតីតអ្នកចាត់ការ Liverpool រូបនេះដឹកនាំតិចជាង ៧ខែប៉ុណ្ណោះ ហើយធ្វើឱ្យក្រុមស្ករគ្រាប់ ស្ថិតនៅចំណាត់លេខ១៦ ក្នុងក្របខណ្ឌ Premier League ដែលមានត្រឹមតែ ៦ពិន្ទុលើតំបន់ដែលត្រូវកាត់ចោល។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង