×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Barcelona និង Juventus ចង់បាន Aubameyang របស់ Arsenal ក្នុង​លក្ខខណ្ឌ​ខ្ចីជើង

ក្លិបកាំភ្លើងធំ Arsenal បានទទួលការទាក់ទងជាផ្លូវការពីក្លិប Barcelona និង Juventus ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ក្នុងលក្ខខ័ណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាល។ នេះបើយោងតាមប្រភពសារព័ត៌មាន The Athletic បានរាយការ៍។

អនាគតរបស់ Aubameyang កំពុងស្ថិតក្នុងមន្ទិលសង្ស័យ ចាប់តាំងពីគេ ត្រូវបានដកហូតតំណែងប្រធានក្រុម Arsenal ហើយត្រូវបានហ្វឹកហាត់តែម្នាក់ឯង សម្រាប់ការបំពានវិន័យ។

កាលពីសប្តាហ៍មុន ក្រុម Al-Hilal នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត បានដាក់សំណើមួយ ដើម្បីយកកីឡាករវ័យ ៣២ឆ្នាំរូបនេះ នៅក្នុងលក្ខខណ្ឌខ្ចីជើង ជាមួយនឹងជម្រើសក្នុងការទិញផ្ដាច់ និងរ៉ាប់រងប្រាក់បៀវត្សរ៍ពេញលេញរបស់គេ។

ហើយបច្ចុប្បន្ន Barcelona និង Juventus បានចូលខ្លួនមកពិភាក្សាចំពោះលទ្ធភាពនៃការខ្ចីជើងខ្សែប្រយុទ្ធសញ្ជាតិហ្គាបុងរូបនេះផងដែរ មុនពេលទីផ្សារដោះដូរកីឡាករនាខែមករានេះ ត្រូវបានបិទ។

ការពិភាក្សាត្រូវបានគេរំពឹងថា នឹងផ្តោតលើថ្លៃនឿយហត់របស់ Aubamayang ដែលមានប្រហែល ៣៥ម៉ឺនផោនក្នុងមួយសប្តាហ៍។ Arsenal នឹងធ្វើការសម្រេចចិត្តនៅពេលបន្ទាប់ ក្រោយការចរចាត្រូវបានបញ្ចប់។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង