×

វ៉ាក់សាំង​៣០ម៉ឺនដូស​ជា​ជំនួយ​រដ្ឋាភិបាល​ប៉ូឡូញ បានមកដល់​កម្ពុជា​ហើយ

នៅព្រឹកថ្ងៃអាទិត្យ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួល វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ (AstraZeneca) ចំនួន៣០ម៉ឺនដូស ជាជំនួយរបស់ប្រទេសប៉ូឡូញ ដែលពិធីនេះធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោកស្រី Carmen MORENO ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំកម្ពុជាផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីដ១៩ទាំងអស់គ្នា ត្រូវរៀនរស់តាមបែបគន្លងថ្មី ជាពិសេសការអនុវត្តវិធានការសុខាភិបាលឱ្យបានជាប់ខ្លួនជានិច្ច៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង