
រ៉ាយ៉ុង៖ ឆ្នេរ Mae Ramphueng ក្នុងខេត្តរ៉ាយ៉ុង ភាគខាងកើតប្រទេសថៃ ត្រូវបានប្រកាសជាតំបន់គ្រោះមហន្តរាយ បន្ទាប់ពីលេចធ្លាយប្រេងពីបំពង់បង្ហូរប្រេងក្រោមបាតសមុទ្រក្នុងឈូងសមុទ្រថៃ បានបោកបក់ចូលឆ្នេរសមុទ្រ និងធ្វើឱ្យខ្សាច់ឡើងពណ៌ខ្មៅ។

បុគ្គលិកមកពីទីភ្នាក់ងារផ្សេងៗ បាននិងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីយកកាកសំណល់ប្រេងចេញពីឆ្នេរសមុទ្រ។ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃសៅរ៍ថា ការលេចធ្លាយចេញពីបំពង់បង្ហូរប្រេងដែលគ្រប់គ្រងដោយក្រុមហ៊ុន Star Petroleum Refining Plc (SPRC) បានចាប់ផ្តើមកាលពីល្ងាចថ្ងៃអង្គារ និងបានហូរចូលទៅក្នុងឈូងសមុទ្រថៃ ចម្ងាយ ២០គីឡូម៉ែត្រពីឆ្នេរសមុទ្រនៃខេត្តរ៉ាយ៉ុង។

ឆ្នេរ Mae Ramphueng ប្រវែង ២ គីឡូម៉ែត្រ ត្រូវបានបំពុលដោយប្រេងបណ្ដាលឱ្យខ្សាច់ឡើងខ្មៅ។ លោក Charnna Ieamsang អភិបាលខេត្ត បានប្រកាសថា ឆ្នេរជាតំបន់គ្រោះមហន្តរាយ និងហាមឃាត់សាធារណជនកម្សាន្ត ខណៈការសម្អាត នៅតែបន្ត។ ហាង និងភោជនីយដ្ឋាននៅតាមឆ្នេរ ត្រូវបានបញ្ជាឱ្យបិទរហូតដល់ស្ថានភាពប្រសើរឡើង។

ជាមួយគ្នានេះ ក្រសួង សុខាភិបាល សាធារណៈ បាន បញ្ជូន បុគ្គលិក ពេទ្យ ទៅ តំបន់ នោះ ដើម្បី ព្យាបាល មនុស្សដែល អា ឡែ ហ្ស៊ី និង អ្នក ដែល អាច ប៉ះពាល់ ប្រេង ៕
