×

កម្ពុជា បន្តរកឃើញ​អ្នកឆ្លងកូវីដ១៩ថ្មី​ចំនួន ៥៦នាក់ ជាប្រភេទ​អូមីក្រុង​ទាំងអស់ ខណៈ​ជាសះស្បើយ ១០៧នាក់ និងមិនមាន​ករណី​ស្លា ប់ថ្មីនោះទេ

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី៣១ ខែមករានេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ៥៦ នាក់ ក្នុងនោះករណីនាំចូល ៩ នាក់ និងឆ្លងសហគមន៍ ៤៧ នាក់ ជាប្រភេទអូមីក្រុងទាំងអស់ ខណៈជាសះស្បើយ ១០៧ នាក់ និងមិនមានករណីស្លាប់ថ្មីនោះទេ។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២១.៣៥៥ នាក់, អ្នកជាសះស្បើយសរុបចំនួន ១១៧.៥៣៥ នាក់, ស្លាប់សរុបចំនួន ៣.០១៥ នាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង