វៀងចន្ទន៍៖ អគ្គីភ័យ ដែល បាន ឆាបឆេះ នៅ កន្លែង ចាក់ សំរាម ក្នុង រដ្ឋធានី វៀងចន្ទន៍ កាលពី ថ្ងៃ សៅរ៍ បាន បញ្ចេញ ផ្សែងពុល ទៅក្នុង បរិយាកាស ដែលគួរឱ្យបារម្ភ។
អាជ្ញាធរ ឡាវ នៅ មិន ទាន់ ធ្វើ សេចក្តី ថ្លែងការណ៍ ទាក់ទិន នឹង អគ្គិភ័យ នេះ ទេ។ ផ្សែងហុយពាសពេញផ្ទៃមេឃក្នុង និងជុំវិញតំបន់ កាលពីចុងសប្តាហ៍ ដោយអ្នកស្រុកបានត្អូញត្អែរពីក្លិនស្អុយ។ អ្នក ស្រុក ជាច្រើន បាន រាយការណ៍ ថា មាន បញ្ហា ផ្លូវដង្ហើម និង ឈឺ ភ្នែក ដោយសារផ្សែងពុល។
ទីក្រុងវៀងច័ន្ទន៍ បានកត់ត្រាសន្ទស្សន៍គុណភាពខ្យល់ (AQI) ចំនួន ១៥២ ដែលអាចបង្កការផលប៉ះពាល់ដល់សុខភាព។ នេះបើយោងតាមរបាយការណ៍។
ទីតាំងចាក់សំរាមនេះ នៅគីឡូម៉ែត្រលេខ៣២ ក្នុងសង្កាត់ Xaythany ទីក្រុងវៀងចន្ទន៍ ពោរពេញដោយសម្ភារដែលងាយឆេះជាច្រើនប្រភេទ ដែលធ្វើឱ្យភ្លើងឆេះនៅកន្លែងពិបាកគ្រប់គ្រង។
ទីចាក់ សំរាម នេះ បាន ឆាបឆេះចុងក្រោយ កាលពី ខែ មីនា ឆ្នាំ២០១៨។ វា ត្រូវ ចំណាយ ពេល ជា ច្រើន ថ្ងៃ ទើប រថយន្ត ពន្លត់ អគ្គិភ័យ បាញ់ ពន្លត់ បានទាំងស្រុង ដោយ អាជ្ញាធរ អំពាវនាវ ឱ្យប្រជាពលរដ្ឋ រស់នៅ តំបន់ នោះ ពាក់ ម៉ាស់ ការពារ ពី ផ្សែងពុល ដែល បង្កឡើង ដោយ អគ្គិភ័យ ៕
(មានវីដេអូ)