×

១ខែ​ដើមឆ្នាំ២០២២ ភ្ញៀសទេសចរ​ជាង ៣លាន ១សែននាក់ ដើរកម្សាន្ត​នៅ​ទូទាំង​ប្រទេសកម្ពុជា

ភ្នំពេញ៖ របាយការណ៍របស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា សរុបរយៈពេលពេញមួយខែមករា ដើមឆ្នាំ២០២២នេះ ដោយរាប់ទាំងបុណ្យឆ្លងឆ្នាំសាកលផង មានភ្ញៀវទេសចរប្រមាណ ៣.១៥៨.៥៣៧នាក់ បានដើរកម្សាន្ត នៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស។

ក្រសួងទេសចរណ៍បន្តថា វាអាចចាត់ទុកថាជាសញ្ញាវិជ្ជមាននៃការងើបឡើងវិញដ៏ឆាប់រហ័សនៃវិស័យទេសចរណ៍ផ្ទៃ ក្នុងសម្រាប់ឆ្នាំ២០២២នេះ។

ប្រជាពលរដ្ឋដែលជាប់ខ្សែស្រឡាយចិន បានត្រៀមសម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីប្រជាជនចិន ដែលនឹងប្រារព្ធទៅចាប់ពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ក៏ដូចជាធ្វើដំណើរកម្សាន្តនានាទូទាំងប្រទេស បើទោះបីពុំមានថ្ងៃឈប់សម្រាកផ្លូវការ។

ជាមួយចរន្តភ្ញៀវទេសចរនេះ ក្រសួងទេសចរណ៍ បានបន្តណែនាំឱ្យមន្ទីរទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងវិស័យឯកជន បន្តពង្រឹងការអនុវត្តវិធានសុវត្ថិភាព ទេសចរណ៍ និង SOP ឲ្យបានគ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ ពិសេសនាឱកាសចូលឆ្នាំប្រពៃណីចិននេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង