×

គ្រាន់តែ​ដឹងថា​ពណ៌ខៀវ​ជា​ពណ៌នាំ​លាភសំណាង​ក្នុងឆ្នាំនេះ ដួង ម៉ានិច និងសុភក្រ្ត កុសុម៉ា នាំគ្នា​លេងឈុតធំ​ធ្វើឱ្យ​អ្នកគាំទ្រ​ផ្ទុះសំណើច

ភ្នំពេញ៖ បន្ទាប់ពីពណ៌ខៀវបានក្លាយជាទីចាប់អារម្មណ៍ថាជាពណ៌នាំលាភសំណាងក្នុងឆ្នាំ២០២២នេះ ពិធីការិនី សុភក្ត្រ កុសុម៉ា និងតារាសម្តែង ដួង ម៉ានិច បាននាំគ្នាធ្វើឱ្យអ្នកគាំទ្រផ្ទុះសំណើចជាមួយការតុបតែងខ្លួនតាមភាពពេញនិយមនាពេលបច្ចុប្បន្ន។

តារាទាំង២នេះត្រូវបានអ្នកគាំទ្រស្គាល់ច្បាស់ថា ជាតារាដែលមានភាពកំប្លុកកំប្លែង បង្កបរិយាកាសសប្បាយៗ។ សម្រាប់ឆ្នាំនេះដែរ អ្នកទាំង២បាននាំគ្នាតុបតែងខ្លួនក្នុងឈុតសម្លៀកបំពាក់ចិនបុរាណ និងផាត់មុខពណ៌ខៀវដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅលើបណ្តាញសង្គម។

ចង់ដឹងថាតារាទាំង២ តែងខ្លួនប្លែកៗដល់កម្រិតណា តោះទៅទស្សនារូបភាពកម្សាន្តទាំងអស់គ្មា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង