×

Influencer ដែល​ល្បីថា​មាន​មុខមាត់​ស្រដៀង Ruby Lin ធ្វើឱ្យ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​ពេលភ្លេច​ដាក់ Filter

ចិន៖ Influencer ដែលទទួលបានការចាប់អារម្មណ៍ថា មានមុខមាត់ស្រដៀងនឹង Ruby Lin និងបានហៅខ្លួនឯងថា ចឺវៃតូច កំពុងធ្វើឱ្យអ្នកគាំទ្ររបស់នាងភ្ញាក់ផ្អើលនៅពេលឃើញមុខមាត់ពិត នៅពេលដែលនាងភ្លេចដាក់ Filter។

គ្រប់គ្នាសុទ្ធតែទទួលស្គាល់ឥទ្ធិពលរបស់ Filter ក្នុងសម័យកាលទំនើបនេះថា ពិតជាអាចប្រែក្លាយសម្រស់គ្រប់គ្នាឱ្យស្អាតប្លែកដូចមនុស្ស២ផ្សេងគ្នាអុីចឹង។

យ៉ាងណាមិញ សម្រាប់ Influencer ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងកាលពីឆ្នាំមុន ត្រូវបានអ្នកកំពុងទស្សនាការផ្សាយផ្ទាល់ពេលនាងលក់ឥវ៉ាន់អនឡាញរិះគន់ជាច្រើននាក់ដោយសារសម្រស់ខុសប្លែកពីអ្វីដែលពួកគេធ្លាប់ឃើញកន្លងមក។

ការភ្លាត់ស្នៀតលើកនេះ បានធ្វើឱ្យនាងនិយាយបែបនេះថា នេះគឺជាចេតនាអ្នកផាត់មុខរបស់នាងដែលបានផាត់មុខឱ្យនាងមើលទៅឃើញអាក្រក់បែបនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង