×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Arsenal ខលទៅសួរ Alvaro Morata ពី​លទ្ធភាព​ចូលរួម​ជាមួយ​ក្រុមកាំភ្លើងធំ

អ្នកចាត់ការក្រុម Arsenal លោក Mikel Arteta កំពុងព្យាយាមដើម្បីនាំយកខ្សែប្រយុទ្ធថ្មី មុនពេលទីផ្សារដោះដូរកីឡាករបិទ ដោយទាក់ទងទៅកាន់ខ្សែប្រយុទ្ធ Alvaro Morata របស់ក្រុម Juventus ។

ក្រុមកាំភ្លើងធំ ព្យាយាមស្វែងរកខ្សែប្រយុទ្ធថ្មីពេញមួយខែ បន្ទាប់ពីខ្សែប្រយុទ្ធ Dusan Vlahovic បានបដិសេធចំណាប់អារម្មណ៍របស់ Arsenal រួចសម្រេចចិត្តផ្ទេរទៅកាន់ក្រុម Juventus ។

តារាឆ្នើមរបស់ក្លិប Real Sociedad គឺកីឡាករ Alexander Isak មានពាក្យចចាមអារ៉ាមថា ត្រូវបានចាត់ទុកជាជម្រើសជំនួស Vlahovic ប៉ុន្តែកីឡាករជម្រើសជាតិស៊ុយអែតវ័យ ២២ ឆ្នាំរូបនេះ ចង់បន្តស្នាក់នៅប្រទេសអេស្ប៉ាញ។

កីឡាករ Arsenal មួយចំនួនក្នុងខែនេះ បានចាកចេញ ខណៈតំបន់ប្រយុទ្ធរបស់ពួកគេ កំពុងថយចុះ បន្ទាប់ពី Folarin Balogun ត្រូវបានអនុញ្ញាតឱ្យចាកចេញក្នុងលក្ខខណ្ឌខ្ចីជើង ខណៈអតីតប្រធានក្រុម Pierre-Emerick Aubameyang ត្រូវបានគេរំពឹងថានឹងចូលរួមជាមួយ Barcelona ក្នុងលក្ខខណ្ឌខ្ចីជើង មុនពេលទីផ្សារបិទ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង