បុណ្យចូលឆ្នាំចិន មានអបិយជំនឿសំខាន់ៗមួយចំនួន ដែលត្រូវជៀសវាង! វានឹងជួយឱ្យអ្នកជៀសវាងការបំផ្លាញសំណាងរបស់អ្នក ដោយចៃដន្យសម្រាប់ឆ្នាំថ្មីនេះ។
១. កុំឈ្លោះគ្នា ឬលើកប្រធានបទអវិជ្ជមានណាមួយឡើយ។ ហាមជេរប្រមាថ ឬស្បថក្នុងថ្ងៃចូលឆ្នាំចិន។
២. កុំយំ។ ព្យាយាមជៀសវាងការរំឭករឿងដែលសោកសៅ!
៣. កុំសម្អាតផ្ទះ ក្នុងថ្ងៃចូលឆ្នាំចិន ព្រោះអាចនាំលាភសំណាងទៅឆ្ងាយ!
៤. កុំបោកអ៊ុត ឬកាត់សក់នៅថ្ងៃចូលឆ្នាំ ព្រោះជនជាតិចិនជឿថា វានឹងបោក ឬកាត់ សំណាងល្អទៅតាម!
៥. កុំបំបែកចាន ឬកែវ! សូមប្រយ័ត្ន កុំឱ្យខូចអ្វីទាំងអស់ ព្រោះជាសំណាងអាក្រក់ក្នុងថ្ងៃចូលឆ្នាំចិន។
៦. ហាមញ៉ាំបបរ ព្រោះវាបង្កើតឆ្នាំមិនល្អសម្រាប់អ្នក។
៧. កុំខ្ចីលុយ ព្រោះវាជាសញ្ញាបញ្ជាក់ថា អ្នកនឹងត្រូវការលុយ ហើយជំពាក់បំណុលគេក្នុងឆ្នាំថ្មី។
៨. កុំផ្តល់អំណោយអកុសល! នាឡិកា ឬ កាំបិត ឬ វត្ថុមុតស្រួចផ្សេងទៀត ស្បែកជើង កញ្ចក់ ទៀនក្រអូប ផ្កាដែលកាត់រួច និងអ្វីទាំងអស់ដែលមានចំនួន ៤ (លេខស៊យក្នុងវប្បធម៌ចិន)៕
ប្រភព៖ The Woke of Life