
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ប្រភេទអូមីក្រុងចំនួន ៣៥នាក់ ក្នុងនោះ ករណីនាំចូលចំនួន ៧នាក់ និងឆ្លងក្នុងសហគមន៍២៨នាក់ ខណៈអ្នកជំងឺចំនួន ៩៨នាក់ ជាសះស្បើយ។

ជាការកត់សម្គាល់ នៅកម្ពុជា មិនមានករណីស្លាប់ថ្មីដោយសារជំងឺកូវីដ១៩ នោះទេ ក្នុងរយៈពេល ២៨ថ្ងៃជាប់គ្នាហើយ ចាប់ពីតាំងពីថ្ងៃទី៥ ខែមករាមក។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២១.៣៩០នាក់, អ្នកជាសះស្បើយសរុបចំនួន ១១៧.៦៣៣នាក់, ស្លាប់សរុបចំនួន ៣.០១៥នាក់៕
