×

ឡើងទៀតហើយ! តម្លៃ​សាំងធម្មតា ឡើងដល់ ៤៥០០រៀល ប្រេងម៉ាស៊ូត​ឡើងដល់ ៤២៥០រៀល

ភ្នំពេញ៖ តម្លៃប្រេងឥន្ធនៈសម្រាប់លក់រាយតាមស្ថានីយ ចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ គឺ សាំងធម្មតាត្រូវលក់តម្លៃ ៤.៥០០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតលក់ក្នុងតម្លៃ ៤.២៥០រៀល ក្នុង១លីត្រ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២។

សូមបញ្ជាក់ថា តម្លៃសាំងធម្មតាកាលពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ តម្លៃសាំងធម្មតាត្រូវលក់រាយតាមស្ថានីយគឺ ៤.៣៥០រៀល ក្នុងមួយលីត្រ និងតម្លៃប្រេងម៉ាស៊ូត ៤.០៥០រៀល ក្នុងមួយលីត្រ។ បើធៀបនឹងសប្តាហ៍នេះ តម្លៃប្រេងសាំងធម្មតាបានឡើងថ្លៃ ១៥០រៀល និងតម្លៃម៉ាស៊ូតបានឡើងថ្លៃ ២០០រៀល ក្នុងមួយលីត្រ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង