×

ត្រីផ្សោតសមុទ្រ និងអណ្ដើក ប្រទះឃើញ​ស្លា ប់​នៅ​ឈូងសមុទ្រថៃ ក្រោយ​ការលេចធ្លាយប្រេង

ថៃ៖ សត្វផ្សោត និងអណ្តើក ត្រូវបានរកឃើញស្លាប់ នៅឈូងសមុទ្រថៃ ក្បែរទីតាំងលេចធ្លាយប្រេងពីបំពង់បង្ហូរក្រោមបាតសមុទ្រ កាលពីចុងសប្តាហ៍។

យ៉ាងណាមិញ អាជ្ញាធរដែនសមុទ្រថៃ បានបដិសេធថា ការស្លាប់របស់ត្រីផ្សោតសមុទ្រ ១ក្បាល និងអណ្ដើក ១ក្បាល ដែលត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ មិនពាក់ព័ន្ធនឹងការធ្លាយប្រេងឡើយ។

លោក Sophon Thongdee ប្រធាននាយកដ្ឋានធនធានសមុទ្រ និងឆ្នេរសមុទ្រ បាននិយាយថា លទ្ធផលនៃការធ្វើកោសល្យវិច័យបានសន្និដ្ឋានថា សត្វបានស្លាប់មុនពេល ប្រេង ១៦ម៉ឺនលីត្រ បានធ្លាយចូលទៅក្នុងទឹកសមុទ្រ កាលពីថ្ងៃអង្គារ នៅឆ្នេរសមុទ្រភាគខាងកើតខេត្ត Rayong ។

លោកបានបន្តថា ការពិនិត្យឃើញថា ត្រីផ្សោតបានងាប់រយៈពេល ៧ទៅ ១០ថ្ងៃមកហើយ បើតាមការធ្វើកោសល្យវិច័យ ដោយមិនបានរកឃើញស្លាកស្នាមប្រេងអ្វីឡើយ។ លោក បាន និយាយ ថា មូលហេតុ នៃ ការ ស្លាប់ របស់ វា មិន អាច កំណត់ បាន ដោយ សារ ស្ថានភាព រលួយ ខ្លាំង នៃ សាកសព ។ លោកបន្តថា ចំពោះអណ្តើកសមុទ្រដែលត្រូវបានរកឃើញនៅជិតច្រាំងទន្លេ Rayong ការស្រាវជ្រាវធ្វើកោសល្យវិច្ច័យបង្ហាញថា វាបានស្លាប់យ៉ាងហោចណាស់ ៥ទៅ ៧ថ្ងៃ ហើយទំនងជាមានជំងឺរ៉ាំរ៉ៃ។

ការស្លាប់របស់សត្វទាំងនេះ បានធ្វើឱ្យមានការខឹងសម្បារកាន់តែខ្លាំងពីមហាជន ចំពោះការធ្លាយប្រេងពីបំពង់បង្ហូរបាតសមុទ្រនៅចម្ងាយប្រហែល ២០គីឡូម៉ែត្រពីឆ្នេរ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Star Petroleum Refining ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង