×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Man Utd និង Everton យល់ព្រម​លើ​លក្ខខណ្ឌ​ខ្ចីជើង​ខ្សែបម្រើ Van de Beek

ខ្សែបម្រើ Donny van de Beek របស់ Manchester United បានយល់ព្រមចូលរួមជាមួយក្រុម Everton ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាល២០២១-២០២២។

កីឡាករអន្តរជាតិហុល្លង់នេះ បានចុះហត្ថលេខាជាមួយក្រុមបិសាចក្រហមពីក្រុម Ajax អំឡុងរដូវក្តៅឆ្នាំ២០២០ ហើយបានបង្ហាញខ្លួនចំនួន ៥០ដងនៅគ្រប់កម្មវិធីប្រកួតទាំងអស់ចាប់តាំងពីពេលនោះមក ដោយស៊ុតបញ្ចូលទីបាន ២គ្រាប់។

កីឡាករ វ័យ ២៤ឆ្នាំ នឹង ចំណាយ ពេល ដែល នៅ សល់ នៃ ឆ្នាំ២០២១-២២ ជាមួយ Everton។ Van de Beek គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករជាច្រើនដែលបានចាកចេញពីក្លិបក្នុងលក្ខខណ្ឌខ្ចីជើង ក្នុងអំឡុងទីផ្សារដោះដូរកីឡាករនាខែមករានេះ បន្ទាប់ពី Anthony Martial បានផ្លាស់ទៅក្រុម Sevilla ហើយ Amad បានភ្ជាប់ទំនាក់ទំនងជាមួយ Rangers ។

កាលពីដើមខែ Axel Tuanzebe បានចូលរួមជាមួយក្រុម Napoli រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ ខណៈដែល Ethan Laird និង Teden Mengi បានធានាការផ្ទេរបណ្តោះអាសន្នទៅកាន់ Bournemouth និង Birmingham City រៀងៗខ្លួន។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង