×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Barcelona ចុះហត្ថលេខា​លើ​ខ្សែប្រយុទ្ធ Aubameyang ពី Arsenal ក្នុង​ការផ្ទេរ​ដោយ​ឥតតម្លៃខ្លួន

ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បានចូលរួមជាមួយក្លិប Barcelona លើការផ្ទេរដោយឥតតម្លៃខ្លួន បន្ទាប់ពីចាកចេញពីក្រុម Arsenal ដោយការប្រកាសជាផ្លូវការ ត្រូវបានរំពឹងថានឹងធ្វើឡើងនៅថ្ងៃអង្គារនេះ។

ខ្សែប្រយុទ្ធជម្រើសជាតិហ្គាបុង វ័យ ៣២ឆ្នាំ បានចុះហត្ថលេខា កាលពីល្ងាចថ្ងៃចន្ទ។ Aubameyang មិនបានលេងឱ្យក្រុមកាំភ្លើងធំទេ ចាប់តាំងពីការបំពានវិន័យក្នុងខែធ្នូ។ គេបានស៊ុតបញ្ចូលទីបាន ៩២ គ្រាប់ក្នុង ១៦៣ប្រកួត។

ការចាកចេញរបស់អតីតប្រធានក្រុម Arsenal នឹងជួយបន្ថយចំណាយរបស់ក្រុមកាំភ្លើងធំ ប្រហែល ១៥ លានផោនក្នុងមួយឆ្នាំ។ ប៉ុន្តែលោក Mikel Arteta អ្នកចាត់ការក្រុមកាំភ្លើងធំ នៅសល់តែ Alexandre Lacazette និង Eddie Nketiah ជាខ្សែប្រយុទ្ធរបស់គាត់សម្រាប់រដូវកាលដែលនៅសល់។

Barcelona នឹងផ្ដល់ថ្លៃនឿយហត់ ២លានលាន អឺរ៉ូ សម្រាប់ Aubameyang ។ ចំណែក Arsenal បានយល់ព្រមលើការផ្ទេរដោយឥតតម្លៃខ្លួនរបស់គេ។ ខ្សែប្រយុទ្ធជម្រើសជាតិហ្គាបុង អាចនឹងទទួលបានត្រឹមតែ ២លានអឺរ៉ូប៉ុណ្ណោះក្នុងរដូវកាលនេះ តិចជាងការចំណាយចំនួន ៩លានអឺរ៉ូ ដែលត្រូវទទួលបានពី Arsenal ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង