ថៃ៖ ក្រសួងសុខាភិបាលថៃ បានអនុម័តវ៉ាក់សាំង Sinovac របស់ប្រទេសចិន សម្រាប់ប្រើប្រាស់លើកុមារ ដែលមានអាយុចន្លោះពី ៣ ឆ្នាំទៅ ១៧ ឆ្នាំ។
យោងតាមរបាយការណ៍របស់កាសែតបាងកកប៉ុស្តិ៍ ការសិក្សាមួយចំនួន បានបង្ហាញពីការប្រើប្រាស់វ៉ាក់សាំង Sinovac មានសុវត្ថិភាពចំពោះកុមារ និងមនុស្សវ័យជំទង់។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលថៃ លោក Anutin Charnvirakul បាននិយាយថា វាផ្តល់ឱ្យឪពុកម្តាយនូវជម្រើសបន្ថែមទៀតចំពោះអ្វីដែលកូនៗរបស់ពួកគេគួរមាន។
គណៈកម្មាធិការរបស់ក្រសួងសុខាភិបាល ក៏បានយល់ព្រមលើការប្រើប្រាស់វ៉ាក់សាំង AstraZeneca ជាវ៉ាក់សាំងជំរុញសម្រាប់អ្នកដែលបានទទួលវ៉ាក់សាំង AstraZeneca ចំនួន ២ ដូសរួចហើយ៕