ភ្នំពេញ៖ ហៃ ប៉ោហុង ដែលជាតួឯកប្រុសក្នុងរឿង “មន្តស្នេហ៍អ្នកគ្រូពេទ្យឆ្នាស” គឺជាតារាសម្តែងមួយរូបដែលភាគច្រើនឃើញមានវត្តមានក្នុងរឿងភាគខ្លីកន្លងមក ប៉ុន្តែលើកនេះលោក បានចាប់ដៃគូសម្តែងជាមួយតារាស្រីជំនាន់ក្រោយកញ្ញា សាន្ត កុសមៈ ដោយលោកសម្តែងជាតួអង្គប៉ូលិសប្រមឹកម្នាក់ ប៉ះជាមួយអ្នកគ្រូពេទ្យឆ្នាស ជួបគ្នាលើកណាក៏ឈ្លោះគ្នាឥតល្ហែ ដែលមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃចន្ទ-ព្រហស្បតិ៍ វេលាម៉ោង ៧យប់។
ក្រៅពីអាជីពក្នុងការសម្តែងកាន់តែមានការរីកចម្រើនហើយនោះ ហៃ ប៉ោហុង ក៏ទើបបញ្ចប់ការសិក្សាកាលពីខែមុនផងដែរជាមួយនឹងជំនាញ អុបទិក នៅវិទ្យាស្ថានមួយក្នុងរាជធានីភ្នំពេញ យ៉ាងជោគជ័យផងដែរ។ ហៃ ប៉ោហុង បានបង្ហាញក្តីរំភើបជាខ្លាំងនៅថ្ងៃទទួលសញ្ញាបត្រ និងបាននិយាយថា ប្រសិនលោក បើកហាងកាត់វ៉ែនតា មានអ្នកគាំទ្រទេ?
ពាក្យទាំងនេះ ជាតម្រុយបង្ហើបឱ្យដឹងថា បន្ទាប់ពីអាជីពសិល្បៈហើយនោះ តារាសម្តែងរូបនេះ អាចនឹងវិវឌ្ឍខ្លួនក្លាយជាថៅកែឆាប់ៗនេះផងដែរ៕