×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

ខេត្ត​ភាគខាងត្បូង​ប្រទេសវៀតណាម អនុម័ត​គម្រោង​អភិរក្ស​គម្ពីរស្លឹករឹត​របស់​ខ្មែរ​នៅទីនោះ

វៀតណាម៖ គណៈកម្មាធិការប្រជាជនខេត្ត An Giang ភាគខាងត្បូងប្រទេសវៀតណាម បានអនុម័តគម្រោងអភិរក្ស និងលើកតម្កើងតម្លៃវប្បធម៌នៃគម្ពីរស្លឹករឹត របស់ជនជាតិខ្មែរភាគតិចដែលរស់នៅខេត្តនេះ ដែលមានរយៈពេលរហូតដល់ត្រឹមឆ្នាំ២០៣០។

គម្រោងនេះ មានសារសំខាន់ក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌ទូទៅ និងបេតិកភណ្ឌវប្បធម៌អរូបី ជាពិសេសនៅក្នុងខេត្ត An Giang។ យោងតាមនាយកដ្ឋានឯកសារ និងបណ្ណសាររបស់រដ្ឋ ជនជាតិខ្មែរ បានចារអក្សរលើស្លឹករឹត ដើម្បីកត់ត្រាការបង្រៀនរបស់ព្រះពុទ្ធ រឿងប្រជាប្រិយ ការពិពណ៌នាអំពីពិធីបុណ្យ និងល្បែងប្រជាប្រិយ និងមេរៀន ជាដើម។

គម្ពីរពុទ្ធសាសនាជាង ១០០ ដែលចារជាភាសាខ្មែរបុរាណ ឬភាសាបាលី នៅលើស្លឹករឹត ឥឡូវនេះត្រូវបានរក្សាទុកនៅវត្តខ្មែរចំនួន ៣០ ក្នុងចំណោម ៦៥ វត្តក្នុងស្រុក Tri Ton និង Tinh Bien នៃខេត្ត An Giang ។

ជាមួយនឹងតម្លៃពិសេសនេះ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម កាលពីឆ្នាំ២០១៧ បានទទួលស្គាល់សិល្បៈនៃការសរសេរលើស្លឹករឹត ជាបេតិកភណ្ឌវប្បធម៌ជាតិ។

មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត An Giang បានបង្កើតគណៈគ្រប់គ្រងខេត្ត ដើម្បីអភិរក្ស និងផ្សព្វផ្សាយគម្ពីរស្លឹករឹតរបស់ប្រជាជនខ្មែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង