
អេក្វាឌ័រ៖ ភ្លៀងធ្លាក់ បង្កឱ្យមានការរអិលបាក់ដី បណ្ដាលឱ្យដោយបំផ្លាញផ្ទះ និងទីលានកីឡា ក្នុងរដ្ឋធានី Quito នៃប្រទេសអេក្វាឌ័រ ហើយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៤នាក់។

អាជ្ញាធរបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៤៨នាក់ទៀតបានរងរបួស ខណៈផ្ទះចំនួន ៨ ខ្នងបានដួលរលំ និងផ្សេងទៀត បានរងការខូចខាត នៅពេលដែលជម្រាលភ្នំ បានបាក់។ អាជ្ញាធរ ក៏បានរាយការណ៍ថា មនុស្ស ១២នាក់បាត់ខ្លួន។

អ្នកស្រុក បានចូលរួមជាមួយក្រុមអ្នកជួយសង្គ្រោះ ក្នុងការស្វែងរកជនរងគ្រោះដែលជាប់ក្នុងគំនរបាក់បែក ដែលអាចនៅរស់រានមានជីវិតពីគ្រោះមហន្តរាយដែលបានវាយប្រហារ បន្ទាប់ពីមានភ្លៀងធ្លាក់ជិត ២៤ ម៉ោង។

ភក់ មានកម្ពស់ប្រហែល ៣ម៉ែត្រ បានកប់លើរថយន្ត ម៉ូតូ នៅក្នុងសង្កាត់ La Gasca និង La Comuna ដែលស្ថិតនៅខាងក្រោមជម្រាលភ្នំ Ruco Pinchincha ។ ទឹកភក់ បានបន្តហូរធ្លាក់មក្រោម កាលពីថ្ងៃអង្គារ ខណៈអ្នកស្រុក ព្យាយាមរើសថ្ម គល់ឈើ និងកម្ទេចកម្ទី ដែលបន្សល់ទុកក្រោយការរអិលបាក់ដី៕



(ទស្សនាវីដេអូ)