×

ជិះម៉ូតូ​ធ្លាក់ចូលលូ ដោយសារ​ស្រវឹងស្រា នៅ​ថ្ងៃចូលឆ្នាំចិន

ថៃ៖ ជនជាតិថៃ ស្រវឹងស្រា បានជិះម៉ូតូធ្លាក់ ចូលលូដែលកំពុងជួសជុលមួយ នៅទីក្រុងបាងកក កាលពីព្រឹកថ្ងៃចូលឆ្នាំចិន តម្រូវឱ្យក្រុមសង្គ្រោះ ប្រើប្រាស់ឧបករណ៍ដើម្បីស្ទូចចេញ។

បុរសអាយុ ២៨ ឆ្នាំខាងលើ បានធ្លាក់ចូលលូប្រហែល ៧ ម៉ែត្រនៅមុខសាកលវិទ្យាល័យ Kasetsart ក្នុងសង្កាត់ Chatuchak ទីក្រុងបាងកក កាលពីពាក់កណ្តាលអធ្រាត្រ ឈានចូលថ្ងៃអង្គារ។

ជនរងគ្រោះ ត្រូវបានគេជួយសង្គ្រោះ និងបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដោយរបួសក្បាល ។ ចំណែកការដ្ឋាន ត្រូវបានទុកចោល ដោយមានភ្លើងសញ្ញាព្រមានអ្នកបើកបរឱ្យជៀសវាង។
ប៉ូលិស ជឿថា ជនរងគ្រោះបានជិះម៉ូតូក្នុងស្ថានភាពស្រវឹង ហើយនឹងស៊ើបអង្កេតបន្ថែមទៀតចំពោះករណីនេះ។

សាក្សី បាននិយាយថា ជនរងគ្រោះ ជិះម៉ូតូក្នុងល្បឿនលឿន ជ្រុលទៅបុកស្លាកសញ្ញាព្រមាន បណ្តាលឱ្យជ្រុលធ្លាក់ទៅក្នុងលូតែម្ដង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង