×

អតីត​អ្នកចាត់ការ Chelsea រង​ការចោទប្រកាន់​ពី​បទបៀតបៀន​ផ្លូវភេ ទ

អតីតអ្នកចាត់ការក្រុមតោខៀវ Chelsea លោក Avram Grant ត្រូវបានចោទប្រកាន់ពីបទបៀតបៀនផ្លូវភេទស្ត្រីជាច្រើននាក់ អំឡុងពេលការចាក់ផ្សាយវីដេអូឯកសារនៅលើកញ្ចក់ទូរទស្សន៍ក្នុងប្រទេសអ៊ីស្រាអែល។

បុរសវ័យ ៦៦ឆ្នាំ ដែលបានដឹកនាំ Chelsea ដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Champions League ក្នុងឆ្នាំ២០០៨ និងធ្លាប់ដឹកនាំ Portsmouth និង West Ham បានបដិសេធថា មិនមានកំហុសអ្វីទាំងអស់។

នៅក្នុងការស៊ើបអង្កេតលើកម្មវិធីទូរទស្សន៍អ៊ីស្រាអែល Exposure គាត់ត្រូវបានចោទប្រកាន់ពីបទរំលោភលើនារីវ័យក្មេង និងដាក់សម្ពាធលើនារីខ្លះ ឱ្យចំណាយពេលមួយយប់ជាមួយគាត់។ FIFA បាននិយាយថា ខ្លួននឹងស៊ើបអង្កេតករណីនេះ។

ស្ត្រីដែលជាជនរងគ្រោះ ភាគច្រើនជាអ្នកសារព័ត៌មាន។ ជនរងគ្រោះម្នាក់អះអាងថា Grant បានអញ្ជើញនាងទៅផ្ទះរបស់គាត់នៅឆ្នាំ២០២០ ដើម្បីជួយនាងក្នុងការស្វែងរកការងារ។ នាង អះអាងថា គាត់បានសុំឱ្យនាងដោះសម្លៀកបំពាក់ចេញ ហើយព្យាយាមថើបនាង។

អតីតតារាបង្ហាញម៉ូតម្នាក់ បានចោទប្រកាន់លោក Grant ពីបទប៉ុនប៉ងដាក់សម្ពាធនាងឱ្យរួមភេទនៅក្នុងបន្ទប់សណ្ឋាគារមួយ ក្នុងប្រទេសអង់គ្លេស បន្ទាប់ពីបានធ្វើដំណើរទៅជួបគាត់ នៅពេលគាត់និយាយថាគាត់អាចជួយឱ្យអាជីពរបស់នាងប្រសើរឡើង។

ស្ត្រីជាច្រើននាក់ផ្សេងទៀត បាននិយាយនៅក្នុងវីដេអូឯកសារជិតមួយម៉ោង ថា Grant បានប្រើប្រាស់ពាក្យសម្ដីអាសអាភាសទៅកាន់ពួកគេ ខណៈពេលដែលពួកគេកំពុងធ្វើការជាមួយគ្នា។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង