×

វៀតណាម​ចម្លង​ប្រាសាទអង្គវត្ត​កម្ពុជា ដាក់នៅ​ក្រុងដាណាង និងថា​បាន​សុំសិទ្ធិពី​កម្ពុជា តែ​រដ្ឋមន្ត្រីវប្បធម៌​ថា មិនបានដឹង​រឿង​នេះទេ

វៀតណាម៖ ថ្មីៗនេះនៅលើបណ្តាញសង្គម ក៏ដូចជាទូរទស្សន៍ក្នុងស្រុកវៀតណាម VTV បានធ្វើផ្សព្វផ្សាយពីការចម្លងប្រាសាទអង្គវត្តរបស់ប្រទេសកម្ពុជា ដាក់នៅចំកណ្តាលទីក្រុង ដាណាង របស់ប្រទេសវៀតណាម។ ការផ្សព្វផ្សាយនោះមានខ្លឹមសារដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ អន្តរជាតិឱ្យចូលមកទស្សនាក្នុងប្រទេសវៀតណាមដោយមិនចាំបាច់ឆ្លងដែនមកទស្សនាប្រាសាទអង្គរវត្តពិតប្រាកដនៅកម្ពុជាទេ ព្រោះគេបានសាងសង់ចម្លងយកតាមគំរូស្ថាបត្យកម្មប្រាសាទអង្គរវត្តរបស់ខ្មែរ ដូចកំណែដើមដែលជាបុរាណវត្ថុប្រវត្តិសាស្ត្រ-វប្បធម៌ មានលក្ខណៈពិសេសបំផុតតែមួយគត់(អច្ឆរិយៈវត្ថុមួយរបស់ពិភពលោក)។

ជាក់ស្តែង គណនីហ្វេសប៊ុកមួយឈ្មោះថា Phnom Rithi បានបង្ហោះវីដេអូរបស់ទូរទស្សន៍វៀតណាម និងសរសេរថា នៅថ្ងៃខាងមុខគឺ ងាយស្រួលសម្រាប់បងប្អូនខ្មែរក្រោមមិនបាច់ចំណាយពេលឆ្លងប្រទេសមកមើលប្រាសាទអង្គរវត្តនៅខេត្តសៀមរាបទៀតទេ ព្រោះវៀតណាមគេបានសុំសិទ្ធិសាងសង់ប្រាសាទអង្គររបស់ខ្មែរនៅក្នុងសួនកម្សាន្តនាខេត្តដាណាងបាន និងបានសម្ពោធដាក់ដំណើរការរួចហើយ។ ហេតុតែគេស្រលាញ់ពេញបេះដូងគេសុំអនុញ្ញាតពីខាងក្រសួងរួចហើយ ដើម្បីជួយចែកចាយវប្បធម៌។

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់អ្នកយកព័ត៌មាន CNC ឱ្យដឹងថា លោកស្រីមិនទាន់បានទទួលនូវព័ត៌មាននេះនៅឡើយទេ តែលោកស្រី នឹងចាត់ចែងមន្ត្រីជំនាញដើម្បីសិក្សាលើរឿងទាំងអស់នេះ៕

អត្ថបទ៖ ម៉ៅ នរិទ្ធិយ៉ា

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង