×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Frank Lampard ចង់បាន​វីរបុរស​របស់ Chelsea ទៅ​ធ្វើជំនួយការ​នៅ Everton

Everton ជិតឈានដល់ការចុះហត្ថលេខាលើវីរបុរស Chelsea លោក Ashley Cole ខណៈ Frank Lampard ចង់បានអតីតមិត្តរួមក្រុមរបស់គាត់ ទៅធ្វើជាជំនួយការរបស់ខ្លួន។

Lampard ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុម Everton កាលពីថ្ងៃចន្ទ ហើយបាននាំយកគ្រូជំនួយជាច្រើនដែលធ្លាប់ដឹកនាំ Chelsea ទៅជាមួយ ដូចជាលោក Joe Edwards, Paul Clement និង Chris Jones ។

Lampard ចង់បានលោក Cole ម្នាក់ទៀត ដែលបច្ចុប្បន្ន លោកជាជំនួយការអ្នកចាត់ការទូទៅក្រុមជម្រើសជាតិអង់គ្លេស ដែលកំពុងដឹកនាំក្រុមអាយុក្រោម ២១ឆ្នាំ។

សារព័ត៌មាន Daily Mail រាយការណ៍ថា កិច្ចពិភាក្សាកំពុងបន្តរវាង Everton និង Cole ក្នុងរយៈពេល ៤៨ម៉ោងចុងក្រោយ ហើយក្លិបមានទំនុកចិត្តថា កិច្ចព្រមព្រៀងមួយនឹងត្រូវបានយល់ព្រម។ លោក Everton stalwarts, Duncan Ferguson និង Alan Kelly គឺជាគ្រូជំនួយដែលបន្សល់ពីលោក Rafael Benitez ដែលត្រូវបានបញ្ចប់តំណែង។

លោក Lampard នឹងត្រូវដឹកនាំ Everton បើកទ្វារកីឡដ្ឋាន Goodison Park ប្រកួតទល់នឹង Brentford ក្នុងការប្រកួត FA Cup ជុំទី៤។

Everton បានចុះហត្ថលេខាលើកីឡាករចំនួនពីររូប នៅថ្ងៃបិទទីផ្សារដោះដូរកីឡាករ ដោយនាំយក Donny van de Beek ពី Manchester United ក្នុងលក្ខខណ្ឌខ្ចីជើង និង Dele Alli ពី Tottenham Hotspur ក្នុងកិច្ចសន្យាអចិន្ត្រៃយ៍។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង