សិង្ហបុរី៖ តារាសម្តែងសិង្ហបុរី Cynthia Koh បានចែករំលែកនៅលើគណនី IG របស់នាងថា ពិធីបុណ្យចូលឆ្នាំចិន នឹងត្រូវជួបជុំគ្នាញុំាអាហារពេលល្ងាចនៅមន្ទីរពេទ្យហើយឆ្នាំនេះ។
គិតតាំងពីថ្ងៃទី៣០ ខែមករា តារាស្រីរូបនេះ មានអាការក្តៅខ្លួន និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីពិនិត្យ។ តាមការឱ្យដឹងពីលោកគ្រូពេទ្យ Cynthia មានបញ្ហារលាកអាងត្រគៀក ទើបធ្វើឱ្យកម្តៅកើនឡើងបែបនេះ។
Cynthia បានបញ្ជាក់ថា បញ្ហាមួយនេះ ធ្លាប់កើតឡើងកាលពី៥ឆ្នាំមុនម្តងរួចមកហើយ ពេលនេះវាបានកើតឡើងម្តងទៀត នៅថ្ងៃចូលឆ្នាំតែម្តង។
ទោះជាសម្រាកក្នុងមន្ទីរពេទ្យក៏ដោយ ក៏ Cynthia នៅតែមានស្នាមញញឹមសម្រាប់អ្នកគាំទ្រជានិច្ច។ ជាមួយគ្នានេះផងដែរ អ្នកគាំទ្រជាច្រើន មានការបារម្ភចំពោះតារាស្រីរូបនេះជាខ្លាំង ហើយពួកគេបាននាំគ្នាជូនពរឱ្យនាងឆាប់ជាសះស្បើយផងដែរ៕