ក្លិប Everton បានបញ្ចប់តំណែងអ្នកចាត់ការទីពីរក្នុងរយៈពេលតិចជាងមួយខែ ដោយបណ្ដេញអ្នកចាត់ការក្រុមនារី បន្ទាប់ពីដឹកនាំបានត្រឹមតែ ១០ប្រកួតប៉ុណ្ណោះ។
ក្រុមស្ករគ្រាប់ បានបញ្ជាក់នាព្រឹកថ្ងៃពុធនេះ ថា ពួកគេបានចែកផ្លូវគ្នាជាមួយលោក Jean-Luc Vasseur ដែលទើបតែទទួលបន្ទុកដឹកនាំក្រុមបាល់ទាតនារី Everton កាលពីខែតុលា។
វាមានន័យថា Everton បានចែកផ្លូវជាមួយអ្នកចាត់ការពីរនាក់ ក្នុង១ខែ បន្ទាប់ពីលោក Rafa Benitez បានចាកចេញពីតួនាទីអ្នកចាត់ការក្រុមបាល់ទាត់បុរស កាលពីខែមករា។ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ ត្រូវបានជំនួសដោយគ្រូបង្វឹក Duncan Ferguson ជាគ្រូបង្វឹកបណ្តោះអាសន្ន មុនពេលលោក Frank Lampard ត្រូវបានតែងតាំងជាអ្នកចាត់ការអចិន្ត្រៃយ៍ថ្មីរបស់ក្លិបកាលពីថ្ងៃចន្ទ។
អ្នកចាត់ការក្រុមនារី Everton ដែលត្រូវបានបញ្ចប់តំណែង បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ២ឆ្នាំកន្លះ ដែលធ្វើឱ្យគាត់ត្រូវដឹកនាំរហូតដល់ឆ្នាំ២០២៤។ ប៉ុន្តែ ក្រោយឈ្នះតែ១លើក ក្នុង ៦ប្រកួតសម្រាប់ក្របខណ្ឌលីគ បុរសសញ្ជាតិបារាំងរូបនេះ ត្រូវបានក្លិបសម្រេចបញ្ចប់កុងត្រាតែម្ដង។ ក្រុម Everton ឈរនៅលេខ១០ ក្នុងតារាង នៅលើ២លេខ និង ៧ពិន្ទុ ពីក្រោមបាតតារាង Birmingham City ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕