×

មេ Facebook ខាតបង់​ទ្រព្យ​សម្បត្តិ​ជាង ៣១ពាន់លានដល្លារ​ក្នុង​មួយថ្ងៃ ដោយសារ​ភាគហ៊ុន

Meta ក្រុមហ៊ុនមេរបស់ Facebook បានខាតបង់តម្លៃទីផ្សារភាគហ៊ុនរបស់ខ្លួន ជាង ២៣០ពាន់លានដុល្លារអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ដែលវាជាការខាតបង់ប្រចាំថ្ងៃមិនធ្លាប់មាន សម្រាប់ក្រុមហ៊ុនអាមេរិក។

ភាគហ៊ុន Facebook បានធ្លាក់ចុះ ២៦,៤ភាគរយ បន្ទាប់ពីតួលេខប្រចាំត្រីមាស បានធ្វើឱ្យអ្នកវិនិយោគជាច្រើនខកចិត្ត។ ក្រុមហ៊ុន Meta ក៏បាននិយាយផងដែរថា អ្នកប្រើប្រាស់សកម្មប្រចាំថ្ងៃរបស់ Facebook បានធ្លាក់ចុះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ១៨ឆ្នាំ។

បើយោងតាមសន្ទស្សន៍មហាសេដ្ឋីដែលចេញផ្សាយដោយ Bloomberg ការធ្លាក់ចុះតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន បានធ្វើឱ្យទ្រព្យសម្បត្តិរបស់នាយកប្រតិបត្តិ Mark Zuckerberg ធ្លាក់ចុះចំនួន ៣១ពាន់លានដុល្លារ។ ការធ្លាក់ចុះនៃទ្រព្យសម្បត្តិរបស់លោក Zuckerberg គឺស្មើនឹងផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំរបស់ប្រទេសអេស្តូនី។

អ្នកប្រើប្រាស់សកម្មប្រចាំថ្ងៃរបស់ Facebook បានធ្លាក់ចុះដល់ ១,៩២៩ ពាន់លាននាក់ ក្នុងរយៈពេល៣ខែ គិតត្រឹមចុងខែធ្នូ ធៀបនឹង ១,៩៣០នាក់ កាលពីត្រីមាសមុន។

Meta ក៏បានព្រមានផងដែរអំពីការថយចុះនៃកំណើនប្រាក់ចំណូល នៅពេលប្រឈមមុខនឹងការប្រកួតប្រជែងពី TikTok និង YouTube ខណៈពេលដែលអ្នកផ្សាយពាណិជ្ជកម្ម ក៏កំពុងកាត់បន្ថយការចំណាយទៅលើ Facebook ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង