កំពត៖ មន្រ្តីជំនាញសាខាអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប.) ខេត្តកំពត បានចុះសហការត្រួតពិនិត្យបង្គាស្រស់នាំចូលនៅច្រកទ្វាព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត។ ក្នុងចំណោមបង្គានាំចូលសរុបចំនួន ១៣តោន និង៦២៥គីឡូក្រាម មន្រ្តីជំនាញបានរកឃើញបង្គាចំនួន ១២៨គីឡូក្រាម មានសារធាតុ CMC (ចាហួយ)។
យោងតាមការបញ្ជាក់ដោយ ក.ប.ប បានបញ្ជាក់ថា ការចុះបង្ក្រាបនេះ ដោយអនុវត្តប្រកាសអន្តរក្រសួងលេខ៥៧៤ សហវ.ប្រក ស្តីពីកិច្ចសហការរវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញនីហរ័ណ អាហរ័ណ និងបង្ក្រាបការក្លែងបន្លំ(កាំកុងត្រូល)។ អគ្គនាយកដ្ឋាន ក.ប.ប. និងយោងតាមសំណើរបស់សាខាគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិព្រែកចាក បន្ទាប់ពីរកឃើញមន្រ្តីជំនាញបានដកហូតបង្គាដែលមានសារធាតុ CMCទាំងនោះទៅកម្ទេចចោលតាមនីតិវិធី៕