×

សូមប្រយ័ត្ន! អ្នកជំនាញ​រកឃើញ​ផ្ទុះ​មេរោគឆ្កែឆ្កួត​ក្នុង​តំបន់មួយ​លើ​សត្វឆ្កែ ក្នុង​រាជធានីភ្នំពេញ កាលពី​សប្តាហ៍មុន

ភ្នំពេញ៖ អង្គការសង្គ្រោះសត្វ បានឱ្យដឹងថា បានរកឃើញសត្វឆ្កែដែលមានផ្ទុកមេរោគឆ្កែឆ្កួតកាលពីសប្តាហ៍មុន តែមិនបានបញ្ជាក់អំពីទីតាំងនៅក្នុងតំបន់ណាឡើយ និងបានអំពាវនាវដល់អ្នកចិញ្ចឹមសត្វឆ្កែឱ្យយកឆ្កែទៅចាក់វ៉ាក់សាំង ដើម្បីការពាជំងឺដ៏កាចសាហាវនេះ។

ទន្ទឹមនឹងនេះ មន្រ្តីផ្នែក IBCM របស់អង្គការសង្គ្រោះសត្វ ក៏បានសហការជាមួយនឹងក្រុម PPAWS បានចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតដល់សត្វឆ្កែចំនួន ៦៥ក្បាល នៅក្នុងតំបន់ដែលបានផ្ទុះជំងឺឆ្កែឆ្កួត ដើម្បីការពារការរីករាលដាលនៃជំងឺដ៏សាហាវនេះផងដែរ បន្ទាប់ពីបានរកឃើញដោយមន្ត្រីជំនាញ។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២១ អង្គការសង្គ្រោះសត្វ ដោយសហការជាមួយដៃគូរបស់ Mission Rabies Cambodia, Institut Pasteur du Cambodge និង GDAPH ក្រុមគ្រប់គ្រងករណី Bite រួមបញ្ចូលគ្នារបស់ ARC បានស៊ើបអង្កេតករណីជំងឺឆ្កែឆ្កួតចំនួន ៧,៤០០ករណី ដើម្បីការពារមនុស្ស និងសត្វពីជំងឺឆ្កែឆ្កួត។

ក្រៅពីនេះក៏បានអប់រំដល់គ្រូចំនួន ២.១០០នាក់ និងសិស្សានុសិស្សចំនួន ៥៨.០០០នាក់ ស្តីពីការការពារជំងឺឆ្កែឆ្កួត និងចាក់វ៉ាក់សាំងសត្វឆ្កែ និងព្យាបាលករណីជំងឺឆ្កែឆ្កួតដ៏កម្រនេះផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង